រថយន្តមេដឹកនាំ ៥​រូប មាន​ប្រព័ន្ធ​​សុវត្ថិភាព​​ខ្ពស់​បំផុត ឯតម្លៃ​ថ្លៃ​កប់ពពក

  • 2018-12-13 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​នៃប្រទេស​នីមួយៗ តែង​មាន​រថយន្ត​ផ្ទាល់ខ្លួន សម្រាប់​ជា​មធ្យោបាយ​​ធ្វើដំណើរ​ ដែល​ភាគច្រើន​ជា​រថយន្ត​ដែល​មាន​​គុណភាព​ខ្ពស់​ ខុសប្លែក​ពី​រថយន្ត​ធម្មតា​។ ខាងក្រោម​នេះ ជា​រថយន្ត​របស់​មេដឹកនាំ​ ៥​រូប ដែល​មាន​តម្លៃ​ថ្លៃ និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​៖

#១. រថយន្ត Cadillac One

មានតម្លៃ​ ២,៥​លាន​ដុល្លារ របស់​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump​។ រថយន្ដ​នេះ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ ពោល​គឺ​គ្រាប់កាំភ្លើង​ ឬ​គ្រាប់បែក​ មិន​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ខាងក្នុង​បាន​ឡើយ។​

#២. រថយន្ត Aurus Senat

មានតម្លៃ ២​លាន​ដុល្លារ របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក​ Vladimir Putin​។ រថយន្ត​នេះ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ដែរ គឺ​កាំភ្លើង​មិន​អាច​បាញ់​ធ្លុះ គ្រាប់បែក​ក៏​មិន​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ដូចគ្នា​ដែរ​។​ ​

#៣. រថយន្ដ BMW 7 Series

មានតម្លៃ ​១,៦​លាន​ដុល្លារ របស់​នាយករដ្ឋ​មន្ដ្រី​ឥណ្ឌា​ លោក​ Narendra Modi​។ រថយន្ត​នេះ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​បំផុត​ដូចគ្នា​ដែរ។

#៤. រថយន្ត Mercedes- Benz S Class

មានតម្លៃ​១,៥​លាន​ដុល្លារ របស់​ស្ដេច​អា​រ៉ាប៊ីសាអូឌីត Salman Bin Abdulaziz Al Saud។ រថយន្ត​នេះ​ក៏​បាញ់​មិនធ្លុះ បំផ្ទុះ​មិន​បាន​ដែរ។

#៥. រថយន្ដ Audi A8L

មានតម្លៃ​១,៣​លាន​ដុល្លារ របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel​។ រថយន្ដ​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់ គ្រាប់កាំភ្លើង​ក៏​បាញ់​មិន​ធ្លុះ ការ​បំផ្ទុះ​គ្រាប់​ក៏​មិន​ខ្ទេច​។

#ចង់​ស្គាល់​រថយន្ត​ទាំង​នោះ ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Kley Kley   ប្រែសម្រួល៖ រក្សា