ទើបតែចេញ! «មកក្រោយគេ» បទថ្មីពី ក្រុមតន្រ្តី MUSTACHE

  • 2018-12-13 05:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីខានចេញបទចម្រៀងថ្មីជាយូរ ទើបតែប៉ុន្មាននាទីមុននេះ ក្រុម MUSTACHE ចេញបទចម្រៀង​ថ្មី ជាវីដេអូ Lyric ក្រោមចំណងជើងថា «មកក្រោយគេ»។

ក្រុម MUSTACHE

បទ «មកក្រោយគេ» មានអត្ថន័យជ្រាលជ្រៅនិយាយអំពីស្នេហាមួយដែលត្រូវលះបង់ ព្រោះស្រលាញ់សុខចិត្តដើរចេញ និងផ្តល់សិទ្ធិដល់មនុស្សដែលខ្លួនស្រលាញ់ជ្រើសរើសមនុស្សដែលគេស្រលាញ់។ នេះបើតាមការពន្យល់សាច់រឿងបទចម្រៀងរបស់ ជេន ម្ចាស់បទ «មកក្រោយគេ» និងជាប្រធានក្រុម តន្រ្តី MUSTACHE ។

ជេន ប្រធាន ក្រុមតន្រ្តី MUSTACHE

ក្រោយខកខានចេញបទចម្រៀងថ្មីអស់ជាច្រើនខែ ជេន ប្រាប់ថាខ្លួន និងក្រុមជាប់រវល់នឹងការសម្តែងបន្តផ្ទាល់​តាមកន្លែងកម្សាន្ត ហើយក៏ព្យាយាមស្វែងរករសជាតិបទចម្រៀងថ្មី និងមានខ្លឹមសារសម្រាប់អ្នកគាំទ្រ។ ជាក់ស្តែង បទ «មកក្រោយគេ» ជាលទ្ធផលនៃការតែងនិពន្ធ និងរៀបចំភ្លេងអស់រយៈជាច្រើនខែមកនេះ។

ចង់ដឹងថាបទ «មកក្រោយគេ» មានអត្ថន័យ និងពីរោះចាក់ដោតប៉ុនណា សូមទស្សនាវីដេអូខាងក្រោម៖

>

អត្ថបទ៖ Sunny

អត្ថបទពេញនិយម