អេមបាត់! ខ្សែភាពយន្តថ្មី៣រឿងផលិតដោយកូនខ្មែរ ចាក់បញ្ចាំងនៅលើ iflix

  • 2018-12-13 04:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ» «អ្នកនាង​ម្ចាស់​ឡឺកឺ» និង«ក្រមុំសៅកែ» ខ្សែភាពយន្ត​ផលិត​ដោយ​កូន​ខ្មែរ​ទាំង​៣​រឿង​នេះ​នឹង​ដាក់​ឲ្យ​មើល​ដោយ​សេរី​នៅ​លើ​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​លើ​ពិភពលោក iflix ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ។

តួអង្គសំខាន់ៗក្នុងថ្ងៃសម្ពោធរឿង «អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ»

អ្នក​គ្រប់គ្រង iflix ប្រចាំ​ប្រទេស​កម្ពុជា លោក Harry Ward បាន​និយាយ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​សហកា​រវាង​សេវាកម្សាន្ត iflix និង​​ផលិតកម្ម​មហាហង្ស ដើម្បី​បង្ហាញ​ស្នាដៃ​កូន​ខ្មែរ​ទៅ​កាន់​ពិភពលោក ដោយ​សង្ឃឹម​ថា​អ្នក​ទស្សនា​ទាំង​អស់​នឹង​ពេញ​ចិត្ត​ភាពយន្ត​ខ្មែរ​ដែល​មាន​ច្រើន​រសជាតិ។ «ពួក​យើង​សប្បាយ​ចិត្ត និង​មានមោទនភាព​ដែល​ក្លាយ​ជា​ដៃគូ​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​ការ​ដាក់​បញ្ចាំង​ភាពយន្ត​របស់​ផលិតកម្ម​មហាហង្ស ក្នុង​សេវាកម្ម​កម្សាន្ត​របស់​ពួក​យើង»។

ចំណែក​លោក អិន សុភិន ប្រធាន​គ្រប់​គ្រង​​ផលិតកម្ម មហាហង្ស ក៏​បាន​បង្ហាញ​គំនិត​សុទិដ្ឋនិយម​ថា ការ​សហការ​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​ឧស្សាហកម្ម​ខ្សែ​ភាពយន្ត​កម្ពុជា ហើយ​សង្ឃឹម​ថា​ការ​រួម​សហការ​នេះ​នឹង​មាន​ភាព​យូរ​អង្វែង ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​រីក​ចម្រើន​ទៅ​មុខ។ «iflix ជា​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​លើ​ពិភព​លោក សម្រាប់​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន គឹ​ជា​ដៃគូ​ដ៏​ពិសេស​សម្រាប់​ពួក​យើង​ក្នុង​ការ​រួម​ការងារ​ជាមួយ​គ្នា» លោក អិន សុភិន ថ្លែង។

លោក អិន សុភិន ប្រធាន​គ្រប់​គ្រង​​ផលិតកម្ម មហាហង្ស

ខ្សែភាពយន្តខ្មែរ​ទាំង​៣​រឿង​ខាង​លើ​នេះ​មាន​នៅ​ក្នុងចំណោម​រឿង​ខ្មែរ​ចំនួន​១៦​ដែល​មាន​ស្រាប់ និង​កំពុង​មាន​ប្រជាប្រិយ​នៅ​លើ iflix។ ដើម្បី​បាន​ទស្សនា​រឿង​ទាំង​នោះ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ iflix.com និង ចុចJust Play!

  ខាង​ក្រោម​នេះ​ជា​ប្រភទ​សាច់​រឿង និង​តួអង្គ​សំខាន់ៗ​ក្នុង​ភាព​យន្ត​ខ្មែរ​ទាំង​៣​ចំណងជើង៖

អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ

ប្រភេទ៖ កំប្លែងបែបម​នោសញ្ចេតនា

តួអង្គ៖ Shahkrit Yamnarm (កំពូលតារាសម្តែងជនជាតិថៃ) Piyamarth Phounpaseuth, Thana Tantranon, Chong Van Dong, ខាត់ វ៉ៃហាំង (តារាសម្តែងខ្មែរ)។

អ្នកនាងម្ចាស់ឡឺកឺ

ប្រភេទ៖ មនោសញ្ចេតនា

តួអង្គ ៖ សុខ សោម៉ាវត្តី លឹម រដ្ឋា អូន ឧស្សាហ៍ ជា វណ្ណារិទ្ធ

ក្រមុំសៅកែ

ប្រភេទ៖ កំប្លែងបែបមនោសញ្ចេតនា

តួអង្គ៖ កែវ ស្រីនាង សុវណ្ណ គិរី អ៊ុន សិទ្ធា អូន ឧស្សាហ៍

           

អត្ថបទពេញនិយម