គ្រាន់​តែ​មើល​លើ​ការ​បើក​បរ ដឹងថា​ពលរដ្ឋចេះគោរព​ច្បាប់ឬអត់​បាត់​

  • 2018-12-13 06:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​លើក​ឡើង​ថា​ជន​បរទេ​សអាច​ដឹង​ថា​ប្រ​ជា​ពល​រដ្ឋ​របស់​ប្រ​ជា​ជាតិ​មួយ​មាន​សេចក្តី​ថ្លៃ​ថ្នូរ​កម្រិត​ណា​នោះ​តាម​រយៈ​ការ​មើល​លើ​ឥរិយា​បទ​ក្នុង​ការ​បើក​បរ​របស់​ប្រ​ជា​ជន​ទាំងនោះ​។​

(លោក​ជំទាវ មឹន មាណវី អ​គ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក​ថ្លែង​ក្នុង​សន្និសីទ​ប្រ​ចាំ​ឆ្នាំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​នាព្រឹក​មិញ)

​លោក​ជំទាវ មឹន មាណវី អ​គ្គលេខាធិការ​នៃ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក​ថ្លែង​ក្នុង​សន្និសីទ​ប្រ​ចាំ​ឆ្នាំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​នាព្រឹក​មិញ​​ថាឥរិយាបទ​ក្នុង​ការ​ធ្វើ​ដំណើរ​បង្ហាញ​ពី​ចរិត​របស់​ប្រជា​ពល​រដ្ឋ​របស់​ជាតិ​មួយ​ថា​ចេះ​គោរព​ច្បាប់​ឬ​អត់។

លោកទំទាវ​បន្តថា​អំពើ​ល្មើស​ច្បាប់​ផ្សេង​ៗ​ដូច​ជាការលួច ឬអំពើពុករលួយ​ជា​ដើម​អាច​លាក់​កំបាំង​ភ្នែក​មហាជន​បាន តែ​ថា​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ស្តែងៗ​នឹង​ភ្នែក​តែ​ម្តង។

​លោក​ជំទាវ​បន្តថា​៖ «យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បង្ហាញ​ថា​គោរពច្បាប់​ចរាចរណ៍​ហ្នឹង ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​បង្ហាញពី​អត្តចរិត...​សេចក្តី​ថ្លៃ​ថ្នូរ...ពី​ស្អី​ដែល​ពល​រដ្ឋ​យើងមាន​ក្នុងការ​គោរព​ច្បាប់​របស់ជាតិ របស់​ប្រទេស​របស់​យើង បើ​យើង​មិន​គោរពច្បាប់​ចរាចរណ៍​គេ​ថា​ សម្ដី​ស​ជាតិ មាយាទ​ស​ពូជ នោះ​ណា វា​បង្ហាញ​តាម​ហ្នឹង»។

បើ​តាម​លោក ជំទាវ មឹន មាណវី​ គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់ និង​ការ​ជែង​ដោយ​ប្រ​ថុយ​ប្រ​ថាន​។​ លោកជំទាវ​បន្តថា៖ «វាជា​បញ្ហា​ធំដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ករណី​នេះ​ច្រើន​កើត​លើ​យុវជន​របស់​យើង ដែល​ក្មួយៗ​ប្រ​ញាប់ទៅរៀន ទៅ​ធ្វើ​ការ​ដោយ​ការនាំ​ឲ្យមាន​ការ​វ៉ា​ជែង បត់​ដោយ​គ្រោះថ្នាក់»។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ក្នុង​មួយ​ខែ​វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ​នេះ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​២៨៧​លើក ថយ​ចុះ​១២​លើក​បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​តុលា។ សម្រាប់អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ​មាន​ចំនួន​១៤២​នាក់ ថយ​ចំនួន​១៩​នាក់​បើ​ធៀប​ទៅ​នឹង​ខែ​តុលា។

បើ​តាម​របាយការណ៍​ដដែល​មនុស្ស​១២២​​ក្នុង​ចំណោម​អ្ន​ក​ស្លាប់​សរុប​គឺ​ជា​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​មាន​៧៧​ភាគ​រយ​មិន​ពាក់​មួក​សុវត្ថិភាព។

(លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់​គ្រង​នាយក​ដ្ឋាន​អតិថិជន​ និង​ទី​ផ្សារ​ក្រុម​ហ៊ុន​មេនូឡាយ​ហ្វ៍)

​ដោយ​ឃើញ​ពី​គ្រោះ​ថ្នាក់​ច្រើន​លើ​អ្នក​ធ្វើ​ដំណើ​ដោយ​ម៉ូតូ ក្រុម​ហ៊ុន Manulife តាំង​ពី​ឆ្នាំ​២០១២​មក​ដល់​បច្ចុប្បន្ន​បាន​ចែក​មួក​ដល់​សិស្ស​ចំនួន​ប្រាំពី​រសាលា ឬ​ស្មើ​នឹង​ជិត​៦ពាន់​មួក ដោយ​ថា​ក្នុង​ន័យ​រួម​ចំណែក​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​

លោកស្រី កាន់ ណារ៉ា នាយិកាគ្រប់​គ្រង​នាយក​ដ្ឋាន​អតិថិជន​ និង​ទី​ផ្សារ​ក្រុម​ហ៊ុន​មេនូឡាយ​ហ្វ៍​ ដែល​ចូល​រួម​ក្នុង​សន្និសីទ​ប្រ​ចាំ​ឆ្នាំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​​ប្រាប់​Sabay ឲ្យ​ដឹងដែរ​ថា​ដោយ​មើល​ឃើញ​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រហែលជា​៧០​ភាគ​រយ​ជាអ្នក​ជិះ​ម៉ូតូទើប​ក្រុម​ហ៊ុន​ចូល​រួម​ចែក​មួក​ដល់​សិស្ស និង​អាណា​ព្យាបាល​ជាដើម។

លោក​ស្រី​បន្តថា៖ «យើង​ឃើញ​ថា​អ្នក​ជិះ​ម៉ូតូ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ជិះ​ឡាន​...​យើង​នៅ​តែ​បន្ត​ផ្តល់​មួក​សុវត្ថិភាព​ទៀត​នៅ​ឆ្នាំ២០១៩​ហ្នឹង...​វា​ជា​ការ​ងារ​រួម​ក្នុង​ការ​ជួយ​ជាតិ​របស់​យើង បើ​យើង​បាន​ជួយ​ចូល​រួម​កាន់តែ​ច្រើន​យើង​នឹង​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កាន់​តែ​ច្រើន»។

សម្រាប់​លោក​ គឹម បញ្ញា នាយក​ប្រ​ចាំ​ប្រ​ទេស​នៃអង្គការ​មូល​និធិ​បង្ការ​រ​បួស​អាស៊ី ថ្លែងក្នុង​សន្និសីទ​​នេះ ដែថា​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​អាច​កាត់​បន្ថយ​បាន​​បើ​ភាគី​​ពាក់​ព័ន្ធ​ប្តេជ្ញា​ចិត្ត​ចូល​រួម​ទាំងអស់​គ្នា។

លោក​បន្ថែមថា៖ «ប្រាដក​ជា​អាច​កាត់​បន្ថយបាន​ប៉ុន្តែ​ត្រូវ​មាន​ការ​ប្តេជ្ញាចិត្តយ៉ាង​មុតមាំ​ពី​អ្នកពាក់​​ព័ន្ធ ត្រូវ​មាន​វិធាន​ការ​ជាក់ស្តែង​បន្ថែម​ទៀតដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា និង​ត្រូវ​មានការ​​ចូល​រួមពី​អ្នក​ប្រើ​ផ្លូវផង»។

​បើ​តាម​លោក​ គឹម បញ្ញា អ្ន​ក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្លាក់​ចុះពី​ជាង​២ពាន់​នាក់​នៅ​ឆ្នាំ២០១៦ មក​នៅ​ជាង​១ ៩០០​នាក់​នៅ​ឆ្នាំ២០១៧ ដែល​ការ​ធ្លាក់​ចុះ​នេះ លោក​ថា​​បានពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល និង​ការ​ចូ​ល​រួមពី​ភាគី​ពាក់ព័​ន្ធនានា​៕

អត្ថបទ៖ ទូច សុខា