រន្ធត់! រថភ្លើងល្បឿនលឿន បុកគ្នាកណ្តាលទីក្រុង​តួកគី ស្លាប់និងរបួសជាង៥០នាក់

  • 2018-12-13 07:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ល្បឿន​លឿន​មួយ​គ្រឿង បាន​បុក​ជាមួយ​នឹង​ក្បាល​រថភ្លើង​មួយ​គ្រឿង​ទៀត និង​ផ្លូវ​ដើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ផ្លូវ​រថភ្លើង នៅ​ស្ថានីយ​នៃ​ទីក្រុង Ankara កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨ នេះ បង្ក​ឲ្យ​មនុស្ស​ស្លាប់ ៧នាក់ និង​រងរបួស ៤៦នាក់ផងដែរ។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខាង​លើ​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ៦៖៣០នាទីព្រឹក (ម៉ោង​ក្នុង​តំបន់) បន្ទាប់​ពី​រថភ្លើង​បាន​ធ្វើដំណើរ​ចេញ​ពី​ទីក្រុង Konya មក​ដល់​ទីក្រុង Ankara នៃ​ប្រទេស​តួកគី។

ជាមួយ​គ្នា​នេះ​ដែរ យ៉ាងហោចណាស់​ទូរ​រថភ្លើង​ចំនួន ២ បាន​ធ្លាក់​ចេញ​ពី​ផ្លូវ ខណៈ​ផ្លូវ​ដើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ពី​លើ​បាន​ខ្ទេច និង​បាក់​ស្រុក​ចុះ​មក​ស្ទើរ​ទាំង​ស្រុង៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី