រឿងខ្នាតខ្លី ដឹកនាំដោយស្រ្តីខ្មែរ លើកពានពីមហោស្រពភាពយន្តនៅសិង្ហបុរី

  • 2018-12-13 09:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«A million years» ភាពយន្តខ្លីបែប Art House ផលិតដោយ Anti-Archive និពន្ធ និងដឹកនាំសម្ដែងដោយ កញ្ញា វ័យ ២៧ ឆ្នាំ សាន ដានិច អ្នកខេត្តបាត់ដំបង ទទួលបានពានរង្វាន់ ភាពយន្តខ្លីល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ពីមហោស្រពភាពយន្ត Singapore International Film Festival (SGIFF) លើកទី ២៩ កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី។

រូបភាពភាពយន្តខ្លីរឿង A million year ត្រូវបានប្រកាសជាប់ពានរង្វាន់ BEST South East Asia Short film

បន្ទាប់ពីទទួលបានការចាក់បញ្ចាំងជាលក្ខណៈអន្តរជាតិ កាលពីខែតុលា ឆ្នាំ ២០១៨ នៅប្រទេសកូរ៉េ ក្នុងមហោស្រពភាពយន្តអន្តរជាតិ ប៊ូសាន ភាពយន្តខ្លីដែលបង្កើតឡើងតាមរយៈគម្រោង សម្លេងពីអនាគតកាល ឬ Eco from tomorrow ចំណងជើង «A million years» បានធ្វើឱ្យកម្ពុជាត្រូវបានបរទេសកោតស្ងប់ស្ងែងលើគុណភាពផលិតរឿងបែប Art House ឬ ប្រភេទសិល្បៈបង្កប់អត្ថន័យ។

កញ្ញា សាន ដានិច ក្នុងចំណោមអ្នកដឹកនាំរឿងពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

តួយ៉ាង ដូចជាភាពយន្ត «A million years» នេះបានធ្វើឱ្យគណៈកម្មការក្នុងមហោស្រពធំក្នុងប្រទេសអភិវឌ្ឍដូច សិង្ហបុរី ទទួលស្គាល់ និងវាយតំលៃជាកំពូលភាពយន្តខ្លីប្រចាំ អាស៊ីអាគ្មេយ៍ ឬ BEST South East Asia Short film ក្នុងចំណោមភាពយន្តខ្លីជាច្រើនចំណងជើងមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។

ដានិច និងអ្នកដឹកនាំរឿងស្ត្រី ២រូបទៀតក្នុងគម្រោង ECO FROM TOMORROW

គួរបញ្ជាក់ថា ក្រៅពី ភាពយន្តខ្នាតខ្លី «A million years» ក្នុងគម្រោង Eco from tomorrow ផលិតដោយកញ្ញា សាន ដានិច ក៏នៅមាន ភាពយន្តខ្នាតខ្លីរបស់កម្ពុជា ដឹកនាំដោយកូនខ្មែរ និងជាស្រ្តីខ្មែរផងនោះ កំពុងស្ថិតក្នុងការកាត់ត និងមួយទៀតកំពុងរៀបថត ដែលថវិការនៃគម្រោងផលិតភាពយន្តទាំង ៣ នេះទទួលបានពី Crowdfunding ពីវេបសាយ Indiegogo ក្នុងទម្រង់ទឹកប្រាក់ជាង ១ ម៉ឺនដុល្លារ៕

រូប កញ្ញា ថាច់ ម៉ារី ក្នុងរឿង A Million Year

អត្ថបទ៖ Sunny

អត្ថបទពេញនិយម