ហេតុផល​ពី​ក្រោយ​ការ​ឧបត្ថម្ភ​សំលៀកបំពាក់​ដល់អ្នក​ប្រដាល់ខ្មែរ​​របស់​អធិរាជ​ម៉ូត​ ហ៊ូ រ៉េមមី​

  • 2018-12-14 01:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ឆ្នៃ​ម៉ូត​សំលៀកបំពាក់​ល្បីឈ្មោះ​ ហ៊ូ​ រ៉េមមី​ ពី​មុន​ជីវិត​របស់​លោក​ក៏​មាន​ការ​លំបាក​ និង​តស៊ូ​ជម្នះ​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ទៅ​ហើយ​ ដូច្នេះ​អ្វី​ក៏​ធ្លាប់​ឆ្លងកាត់​ដែរ​ យ៉ាងណា​មិញ​អ្នក​ប្រដាល់​កម្ពុជា​ភាគច្រើន​ក៏​មិន​ខុស​គ្នា​ដែរ​ គឺ​ជា​អ្នក​មាន​ជីវភាព​ក្រលំបាក។​

កូន​កាត់​ខ្មែរ​-អាមេរិក​ រូប​នេះ​ប្រាប់​ឲ្យ​ដឹង​ថា​ កីឡាករ​ទាំង​អស់​សុទ្ធតែ​មាន​ឆន្ទៈ​រួច​ហើយ​ ក្នុង​ការ​ហ្វឹកហាត់​ តស៊ូ​ក្នុង​ការ​ប្រកួត​នានា​ ហើយ​ការ​លះបង់​វា​មាន​ទំហំ​ធំធេង​ណាស់​ ដើម្បី​ប្រទេស​ជាតិ​ និង​ជាតិ​សាសន៍​របស់​ខ្លួន​ ដូច្នេះ​ជា​ហេតុផល​ដែល​លោក​ជួយ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។​ កីឡាករ​ប្រដាល់​ដែល​ទៅប្រកួត​នៅ​ក្រៅ​ប្រទេស​ទាំងអស់​ត្រូវ​បង្ហាញ​មុខ​ចំពោះ​មនុស្ស​រាប់​រយ​លាន​នាក់​ ដូច​នេះ​ការ​ស្លៀកពាក់​ឲ្យ​ស្អាតបាត​ ហំ​ហាន​វា​ជា​រឿង​សំខាន់​ណាស់។​ «ខ្ញុំ​គិត​ថា​វា​ជួយ​បន្ថែម​តម្លៃ​មួយ​ផ្សេង​ទៀត​ពី​លើ​អាជីព​របស់​គាត់​(កីឡាករ)​ វា​ជួយ​លើក​មុខ​គាត់​បាន​ខ្ពស់​ជាង​មុន។​ អ្វី​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​គឺ​ឲ្យ​ពួកគាត់​នូវ​អ្វី​ដែល​ថ្មី​ ដែល​អ្នកគាំទ្រ​ភាគ​ច្រើន​មិន​ធ្លាប់​ឃើញ​ពី​មុន​មក»។​ សម្ដី​លោក​ រ៉េមមី​ ហ៊ូ

លោក​ទទួល​បាន​មតិ​ល្អៗ​ជា​ហូរហែ​ពី​អ្នក​ស្នេហា​វិស័យ​កីឡា​ ដោយ​សារ​ពួកគេ​បាន​ឃើញ​តារា​ក្នុង​ដួងចិត្ត​របស់​ខ្លួន​ស្លៀក​សំលៀកបំពាក់​ស្អាតៗ​ខុស​ប្លែក​ពី​សព្វដង​ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​ច្នៃ​ម៉ូត​រូប​នេះ​ គិត​ថា​សំខាន់​ខ្លាំង​សម្រាប់​កម្ពុជា​ក្នុង​ការ​ចាប់​ផ្ដើម​កសាង​មុខមាត់​របស់​ខ្លួន​នៅ​ក្នុង​ឆាក​អន្តរជាតិ​ធំៗ។​

អធិរាជ​ម៉ូត​ក៏​ល្បីឈ្មោះ​រូប​នេះ​ មើល​ឃើញ​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​រវាង​វិស័យ​ប្រដាល់ ​ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​ ហើយ​គាត់​បាន​សំណូមពរ​ឲ្យ​ប្រជាជន​ទូទៅ​ ពិសេស​អ្នក​អាជីព​ដ៏​ទៃ​ទៀត​ ឲ្យ​ជួយ​រក​វិធី​គាំទ្រ​វិស័យ​កីឡា​តាម​គ្រប់​មធ្យោបាយ​តាម​ជំនាញ​រៀង​ៗខ្លួន។​

រ៉េមមី​ មាន​ដើម​កំណើត​នៅ​ស្រុកខ្មែរ​ តែ​ត្រូវ​ចាក​ស្រុក​ទៅ​រស់នៅ​ទីក្រុង​ឡូសអេនជែលែស​ រដ្ឋ​កាលីហ្វ័ញ៉ា​ សហរដ្ឋអាមេរិក​ តាំង​ពី​អំឡុង​ឆ្នាំ១៩៩០​ មក​ម្លេះ។​ ក្រោយ​ពី​បាន​សាង​កេរ្តិ៍​ខ្លួន​នៅ​ទឹក​ដី​ហូលីវូត​ ក៏​ដូច​ជា​វិស័យ​ច្នៃ​ម៉ូត​នៅ​ទីនោះ​ គាត់​ក៏​បាន​សម្រេច​ចិត្ត​ត្រលប់​មក​មាតុភូមិ​វិញ​ គោល​បំណង​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​លើក​ស្ទួយ​ប្រទេស​កំណើត​វិញ។​ បច្ចុប្បន្ន​អ្នក​ច្នៃ​ម៉ូត​រូប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជា​អធិរាជ​ម៉ូត​ល្បី​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​ថ្មីៗ​នេះ​បាន​ជួយ​ទំនុកបម្រុង​ខាង​សំលៀកបំពាក់​ឯកសណ្ឋាន​ដល់​កីឡាករ​កម្ពុជា។​ ប៉ុន្មាន​ខែ​នេះ​ លោក​ រ៉េមមី​ និង​ក្រុម​ទាំង​មូល​បាន​ព្យាយាម​កាត់​សំលៀកបំពាក់​ឲ្យ​អ្នក​ប្រយុទ្ធ​ខ្មែរ​ជា​ច្រើន​រូប​រួច​ហើយ​ដូច​ជា​ ចាន់ រតនា​ រិន សារត្ន័​ សុខ ធី​ និង​ មាស ម៉ើ​ មុន​ពួកគេ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​អន្តរជាតិ​ ONE Championship​ នា​ពេល​កន្លង​មក​នេះ។​

អត្ថបទ៖ Matias Andres

អត្ថបទ៖ Matias Andres