"Love Shot" របស់ EXO ចេញ​ជា​ផ្លូវការ ជាមួយ​ចង្វាក់ភ្លេង និង​ក្បាច់រាំឡើងអេម

  • 2018-12-13 09:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ EXO មាន​ចំណងជើង​ថា​ “Love Shot” បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​រសៀល​ម៉ោង​ ៤​ ថ្ងៃ​ទី​ ១៣​ ខែធ្នូ ឆ្នាំ ២០១៨នេះ។

វីដេអូ​បទ​ថ្មី​នេះ​ស្ថិត​ក្នុង​អាល់ប៊ុម​ Repackage ទី​ ៥ របស់​ EXO ពិត​ជា​ប្លែក​ជាមួយ​នឹង​ចង្វាក់​បែប​កន្ត្រាក់​អារម្មណ៍​ថ្មី។ ជាមួយ​គ្នា​នេះ​ វា​ក៏​ជា​ស្នាដៃ​ចុង​ក្រោយ​សម្រាប់​ Xiumin មុន​លា​អ្នក​គាំទ្រ​ទាំង​អស់​ចូល​ធ្វើ​ជា​ទាហាន។

ទស្សនីយភាព​ និង​ក្បាច់​រាំ​ពិសេស​យ៉ាង​ណា​សូម​ទស្សនា​ដូច​តទៅ៖

នេះ​គឺជាស្នាដៃ​ថ្មីទី ២​របស់ EXO និងជាកាដូ​ពិសេស​ជូនដល់អ្នកគាំ​ទ្រទាំងអស់ សម្រាប់ឆ្នាំ ២០១៨នេះ៕​

អត្ថបទ៖ យី សុធារី