អាច​សាក​បាន​ដោយ​ខ្លួន​ឯង ៧ ក្បាច់​ជួយ​ឲ្យ Apple Watch កាន់​ថ្ម​បាន​យូរ​ជាង​មុន

  • 2018-12-13 13:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា​ឆ្លាតវៃ Apple Watch កំពុង​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​អតិថិជន ជាមួយ​ការ​ផ្តល់​អត្ថប្រយោជន៍​ទាក់ទង​នឹង​ការ​តាមដាន​សុខភាព បន្សំ​ការ​ប្រើប្រាស់​មួយ​ចំនួន​ដោយ​មិន​ចាំ​បាច់​ដក​ស្មាតហ្វូន​ចេញ​ពី​ហោប៉ៅ។

ប៉ុន្តែ​ថាមពល​ថ្ម​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ម្ចាស់​នាឡិកា​តម្លៃ​ខ្ទង់​រយ​ដុល្លារ​មួយ​នេះ ដោយ​វា​ផ្អែក​ទៅ​លើ​ទំហំ​ប្រើប្រាស់​និង​ការ​យល់ដឹង​របស់​អ្នក​ផ្ទាល់​ថា​តើ​មាន​មធ្យោបាយ​ណា​ខ្លះ​អាច​ជួយ​ពង្រឹង​ថាមពល​ថ្ម​ឲ្យ​កាន់​បាន​យូរ​ជាង​មុន។

៧.បិទ​ចោល​ប្រព័ន្ធ​អ៊ីនធឺណិត Cellular:

ក្នុង​កាលៈទេសៈ​ខ្លះ​ក៏​ចាំ​បាច់​ប្រើប្រាស់ ប៉ុន្តែ​បើ​អ្នក​គិត​ថា​មិន​ត្រូវ​ការ​គួរ​ណា​ធ្វើ​ការ​បិទ​ចោល​ជៀសវាង​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ហូរ​ដូច​ទឹក។

  • លើ​ផ្ទៃ​កម្មវិធី​នាឡិកា អូស​ពី​ក្រោម​មក​លើ
  • ចុច​លើ​រូប​អង់តែន​ដើម្បី​បិទ

៦.បិទ​មុខងារ Background Refresh:

មិន​ខុស​ពី​ឧបករណ៍ iOS ដោយ​កម្មវិធី​ជា​ច្រើន​នៅ​លើ​ Apple Watch នៅ​បន្ត​ដំណើរការ ទោះ​អ្នក​ចាកចេញ​មក​ Home ក្តី នេះ​ជា​ចំណុច​តូច​មួយ​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ចុះ​អន់ថយ​លឿន​បំផុត។

  • ចូល​ទៅ​កាន់​កម្មវិធី iOS Watch លើ​ទូរសព្ទ
  • ចូល General
  • ចុច Background App Refresh
  • បិទ​មុខងារ Background App Refresh ចោល​តែ​ម្តង​ឬ​ចម្រាញ់​ទុក​កម្មវិធី​សំខាន់។

៥.បិទ​មុខងារ Wake Screen:

លើក​ដៃ​មក​អេក្រង់​នឹង​ភ្លឺ​ដោយ​ស្វ័យប្រវត្តិ តើ​អ្នក​គិត​ថា​ល្អ​ដែរ​ឬ​ទេ បើ​ចៃដន្យ​ពេល​ខ្លះ​ឧស្សាហ៍​លើក​ដៃ​ចុះ​ឡើង​តែ​ញយ​នោះ?

  • ចូល​ទៅ​កាន់ Watch App
  • ចុច​លើ General
  • ចុច​លើ Wake Screen > ធ្វើ​ការ Turn Off

៤.ការ​កំណត់ Notifications & Alerts

មិន​ប្រាកដ​ថា​ការ​ទទួល​ដំណឹង​ពី​គ្រប់​កម្មវិធី​សុទ្ធ​តែ​មាន​ប្រយោជន៍ បែប​នេះ​អ្នក​អាច​កំណត់​ដោយ​ខ្លួន​ឯង​បាន​ឲ្យ​សល់​កាន់​តែ​តិច​គឺ​កាន់​តែ​ល្អ​ប្រសើរ។

  • ចូល​ទៅ​កាន់ iOS Watch App លើ iPhone
  • រើស​យក Notifications
  • អាច​កំណត់​បិទ​បើក​កម្មវិធី​ដែល​ចង់​ឲ្យ​លោត​សារ​ផ្ញើ​ជូន​ជា​ដំណឹង

៣.កំណត់​ពន្លឺ:

ងាក​មក​លើ​អេក្រង់ ទម្លាប់​ប្រើ​ពន្លឺ​ជះ​ខ្លាំង​ជ្រុល​ក្រៅ​ពី​ប៉ះពាល់​ដល់​ផ្នែក​ក៏​ធ្វើ​ឲ្យ​ថាមពល​ថ្ម​ស្រក​លឿន​ដែរ។

  • លើ Apple Watch ចូល​ទៅ Settings
  • មើល​ត្រង់ Brightness & Text Size
  • ​ប្រើ​ប៊ូតុង Digital Crown ដើម្បី​កំណត់​កម្រិត​ពន្លឺ

២.កំណត់​រំ​ញ័រ Haptic:

រំញ័រ Haptic លើ Apple Watch ចាប់​ផ្តើម​មាន​ដូច​ទៅ​នឹង​ជំនាន់ iPhone 7/7 Plus ដោយ​វា​ខុស​ពី​ប្រភេទ​រំញ័រ​ធម្មតា។ រំញ័រ​នេះ​នឹង​លេច​ឡើង​ពេល​យើង​ទទួល​បាន Notification ឬ​សារ​សម្គាល់​ណា​មួយ ហើយ​ក៏​មិន​ប្រាកដ​ថា​អ្នក​រាល់​គ្នា​ចង់​បាន​បែប​នេះ​នោះ​ដែរ។

  • ចូល​ទៅ Settings លើ​នាឡិកា
  • មើល​ត្រង់ Sounds & Haptics
  • បិទ​ចោល Prominent Haptics

១.បិទ​មុខងារ​ Sensor វាស់ស្ទង់​ចង្វាក់​បេះដូង:

Heart Rate Sensor ជា​មុខងារ​សំខាន់​បំផុត​មួយ​នៅ​លើ Apple Watch នេះ​ផ្អែក​លើ​កាលៈទេសៈ​អ្នក​ប្រើប្រាស់ ប្រសិន​បិទ​បាន​ក៏​ល្អ ព្រោះ​មិន​សូវ​ស៊ី​ថ្ម​ខ្លាំង។

  • ចូល​ទៅ Privacy ក្នុង iOS Watch លើ​ទូរសព្ទ
  • ត្រង់ Motion&Fitness

លើស​ពី​នេះ​អ្នក​ក៏​អាច​ប្រើប្រាស់​មុខងារ Power Saving យក​តែ​ម្តង ព្រោះ​ជា​ទូទៅ​មុខងារ​នេះ​នឹង​ធ្វើ​ការ​ផ្តាច់​ចោល​រាល់​ការ​ប្រើប្រាស់​មិន​សំខាន់​ឬ​មិន​ចាំ​បាច់ ពោល​គឺ​វា​នឹង​បិទ​មុខងារ​អ៊ីនធឺណិត​និង​វាស់ស្ទង់​ចង្វាក់​បេះដូង​ដោយ​ស្វ័យប្រវត្តិ ក្នុង​គោលដៅ​សន្សំ​ថាមពល​ថ្ម​ជា​ប្រចាំ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម