ចំណាប់​អារម្មណ៍​របស់ Mourinho ចំពោះ​ការ​ដែល​បាន​ត្រឹម​លេខ​ ២ ក្នុង​ Group Stage

  • 2018-12-13 12:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho និយាយ​ក្រោយ​ពី​ប្រកួត​រវាង​ក្លឹប​ Valencia និង​ ក្លឹប​ Manchester United ថា​ ការ​ដែល​បាន​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ជា​រឿង​ល្អ​មួយ​។

លោក​បាន​លើក​ឡើង​ថា​៖ " វា​គ្មាន​អ្វី​ភ្ញាក់​ផ្អើល​នោះ​ទេ (និយាយ​សំដៅ​ការ​ចាញ់​ Valencia)។ ខ្ញុំ​គិត​ថា​ ឆ្លង​ផុត​វគ្គ​នេះ ទៅ​វគ្គ​ ១៦​ក្រុម​ជា​រឿង​ដ៏​ជោគជ័យ​មួយ " ។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ​បាន​បន្ត​ថា​៖ " ការ​ចាប់​ឆ្នោត​រើស​គូ​ប្រកួត​ក្នុង​វគ្គ​ក្រោយ​គ្មាន​អី​ខុស​គ្នា​រវាង​អ្នក​លេខ​ ១ និង​ អ្នក​លេខ​ ២​ទេ។ ពេល​ខ្លះ​ក្រុម​ដែល​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២ ជា​ក្រុម​ដែល​អ្នក​ជាប់​លេខ​ ១​មិន​ចង់​ជួប​ " ។

Manchester United បាន​ខកខាន​ឈរ​កំពូល​តារាង​ដោយ​សារ​តែ​ការ​ចាញ់​ Valencia ២ ទល់​នឹង​ ១ ពេល​ដែល​ Juventus ចាញ់​ក្លឹប​អ៊ីស្រាអែល Young Boys ក្នុង​លទ្ធផល​ដូច​គ្នា។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ចាប់​ឆ្នោត​ជ្រើស​រើស​គូ​ប្រកួត​ក្នុង​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ ទី១៧​ ធ្នូ។ ការ​ចាប់​ឆ្នោត​នេះ គឺ​ចាប់​ឲ្យ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ ១ ទៅ​ប៉ះ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​ ២ ហើយ​ក្រុម​មក​ពី​ប្រទេស​តែ​មួយ​នឹង​មិន​ជួប​គ្នា​ទេ​ក្នុង​វគ្គ​នេះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី