Sarri នឹង​ឲ្យ​កីឡាករ​កើត​ឆ្នាំ ២០០០​លេង​ ខណៈ​កីឡាករ​៨រូប​នឹង​អវត្តមាន

  • 2018-12-13 13:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​និយាយ​ក្នុង​សន្និសីទ​ថា​ លោក​នឹង​ឲ្យ​កីឡាករ​សំខាន់​ៗ​ចំនួន​ ៥​រូប​សម្រាក​ ហើយ​បើក​ឱកាស​ឲ្យ​កីឡាករ​ក្មេង​ៗ​លេង​ក្នុង​ប្រកួត​ប៉ះ​ជាមួយ​ក្លឹប​ហុងគ្រី Vidi ក្នុង​ UEFA Europa League។

បុរស​ជនជាតិ​អ៊ីតាលី​នេះ​បាន​លើកឡើង​ថា​៖ " ខ្ញុំ​សម្រេច​ចិត្ត​ឲ្យ​កីឡាករ​ដែល​លេង​ ៣​ប្រកួត​ក្នុង​ ៦​ថ្ងៃ​សម្រាក​ក្នុង​ប្រកួត​នេះ (ប៉ះ​នឹង​ក្លឹប​ Vidi) ដែល​ពួក​គេ​មាន​ដូច​ជា​ Kepa, Rudiger, Azpilicueta, Kante និង​ Hazard ហើយ​ក្រុម​យើង​មាន​របួស​ ៣​នាក់ទៀត​ ( ខ្សែ​បម្រើ​ Kovacic, ខ្សែ​ការពារ​ Cahill និង​ ខ្សែ​បម្រើ​ Moses) '' ។

លោក​បាន​បន្ត​ថា​៖ " ប្រហែល​ជា​ Huson-Odoi នឹង​ចូល​លេង​ ហើយ Ampadu ដែល​មាន​អាយុ ១៨​នឹង​ចូល​លេង​ដែរ។ ខ្ញុំ​មិន​គិត​ថា​ Manchester United ឬ Manchester City ឬ ក្លឹប​ធំ​ៗ​ផ្សេង​ទៀត​បើក​ឱកាស​ឲ្យ​កីឡាករ​កើត​ឆ្នាំ ២០០០​ចូល​លេង​បាន​ច្រើន​នាទី​ទេ " ។

សូម​បញ្ជាក់​ថា​ មក​ទល់​នឹង​ពេល​នេះ Chelsea មិន​ទាន់​ចាញ់​មួយ​ប្រកួត​ណា​ឡើយ​ក្នុង​ ក្របខ័ណ្ឌ​ទី ២​អឺរ៉ុប​ ដោយ​ក្លឹប​នេះកំពុង​ឈរ​កំពូល​តារាង​ និង​ឈ្នះ​គ្រប់​ ៥​ប្រកួត​៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម