ប្រទេស​ទាំង​ ១០ ដែល​សំបូរ​ភ្នំ​ភ្លើង​ច្រើន​ជាង​គេ​លើ​លោក

  • 2018-12-13 13:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​កម្មវិធី​សកម្មភាព​ភ្នំ​ភ្លើង​ពិភព​លោក​របស់​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ឌី.ស៊ី​ ភ្នំ​ភ្លើង​លើ​ពិភពលោក​យើង​ទាំង​អស់​មាន​ចំនួន​ជាង​ ១៥០០​កន្លែង​ ដែល​បាន​ផ្ទុះ​តាម​កន្លែង​ផ្សេង​គ្នា​អស់​រយៈ​ពេល​ជាង​ ១​ម៉ឺន​ឆ្នាំ​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​ទាំង​ ១០​ខាង​ក្រោម​ជា​ប្រទេស​ដែល​មាន​ភ្នំ​ភ្លើង​ច្រើន​ជាង​គេ​លើ​ពិភពលោក​៖

១. សហរដ្ឋអាមេរិក​៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ១៧៣​។

២. ប្រទេស​រុស្ស៊ី៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ១៦៦​។

៣. ប្រទេស​ឥណ្ឌូណេស៊ី៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ១៣៩​។

៤. ប្រទេស​អ៊ីស្លង់៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ១៣០​។

៥. ប្រទេស​ជប៉ុន៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ១១២​។

៦. ប្រទេស​ឈីលី៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ១០៤​។

៧. ប្រទេស​អេត្យូពី៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ៥៧​។

៨. ប្រទេស​ប៉ាពូញូវហ្គីណេ៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ៥៣​។

៩. ប្រទេស​ហ្វីលីពីន៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ៥០​។

១០. ប្រទេស​ម៉ិកស៊ីកូ៖ មាន​ភ្នំ​ភ្លើង​សរុប​ចំនួន ៤៣​៕

ប្រភព៖ telegraph   អត្ថបទ៖ សេរី មង្គល