ស្រក់ទឹកមាត់ច្រោកៗ! មកមើលអាហារថៃប្លែកៗ១០មុខ នៅបុណ្យសមុទ្រ ឆ្ងាញ់ហើយថោក

  • 2018-12-13 14:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 177

ចន្លោះមិនឃើញ

ពិធី​បុណ្យ​សមុទ្រ​នា​ទិស​និរតី​ខេត្ត​កោះកុង បាន​មក​ដល់​ហើយ ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ តូប​លក់​អាហារ​ប្លែកៗ​ជា​ច្រើន​មុខ និង​ស្តង់​លក់​ផលិតផល​ដ៏​សម្បូរ​បែប បាន​តម្រៀប​ជា​ហូរហែ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ពិសេស​នោះ ពេល​ដែល​ភ្ញៀវ​ទេសចរ​មក​ដល់ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​អាហារ​ប្លែកៗ​មាន​គ្រប់​មុខ ជះ​ក្លិន​យ៉ាង​ឈ្ងុយ គ្រាន់​តែ​ឃើញ​ស្រក់​ទឹក​មាត់​ច្រោក​ៗ​តែ​ម្ដង ហើយ​ភាគ​ច្រើន​ជា​អាហារ​ថៃ​ដែល​យើង​មិន​សូវ​បាន​ស្គាល់។

ដូច្នេះ​ចង់​ដឹង​ថា មាន​អាហារ​ប្លែកៗ​អ្វី​ខ្លះ សូម​មក​មើល​ទាំង​អស់​គ្នា ពី​ឈ្មោះ​អាហារ​នីមួយៗ និង​តម្លៃ​ដូច​ខាង​ក្រោម​នេះ៖

១. នំហុយញ៉ាំទៅហុយពេញមាត់

នេះគេហៅថានំហុយ គេដាក់ទឹកឡើងហុយ ពេលញ៉ាំទៅហុយពេញមាត់ហ្មងឡើងប្លែក ១កែវតែ៨ពាន់រៀលទេណា!

២. ស៊ុបឆ្នាំងដី

ចំណែកនេះវិញ គឺជាស៊ុបឆ្នាំងដី មានសាច់គោ មឹក បង្គា ប្រហិតជ១ឆ្នាំងត្រឹមតែ៤ម៉ឺនទេ ហូប២នាក់ឡើងឆ្អែត

៣. ស៊ាំងវិចបំពង

ធ្លាប់តែញ៉ាំស៊ាំងវិចគៀប ស៊ាំងវិចធម្មតា តែនេះគេហៅស៊ាំងវិញបំពងឡើងស្រួយខ្ញោក មានធ្វើពីពោត និងសាច់ក្ដាម

៤. ណែមអាំង

ណែមអាំងសាច់ត្រី និងសាច់ជ្រូក ឡើងឆ្ញាញ់កប់មាត់ ១តម្លៃ៣ពាន់រៀល បើទិញ២ត្រឹមតែ៥ពាន់រៀលទេ

៥. បុកល្ហុងថៃក្ដាមសេះ និងក្ដាមប្រៃ

និយាយពីថាឡើងឆ្ងាញ់កប់ បុកល្ហុងក្ដាមសេះ១ចាន១ម៉ឺនរៀល ចំណែកក្ដាមតឲប្រៃតែ៨ពាន់រៀលទេ

៦. ពងក្រួចបំពង

ធ្លាប់តែញ៉ាំពងក្រួចស្ងោ តែសាកមកញ៉ាំពងក្រួចបំពងវិញឡើងឆ្ងាញ់កប់សារី ១ចានត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ

៧. បង្កងបំពងម្សៅស្រួយ

បង្កងស្រស់ៗយកមកបំពងក្ដៅៗឡើងស្រួយខ្ញោកៗ ជ្រលក់ទឹកម្រេចតិចៗកាន់តែឆ្ងាញ់ ១ចាន ត្រឹម២ម៉ឺនទេ

៨. ប្រហិតសាច់គោបំពង

ប្រហិតសាច់គោឡើងធំៗ ១ចង្កាក់៥ពាន់រៀល ឡើងមានជាតិញាក់សាច់

៩. នំប៉ាវបែបថៃ

ធ្លាប់តែញ៉ាំនំប៉ាវធម្មតាមានសាច់ជ្រូក ពងទា តែនំប៉ាវនេះវិញ មាន Ho tdog សាច់ជ្រូក បង្គា ១តម្លៃ៥ពាន់រៀល

១០. ញ៉ាំគ្រឿងសមុទ្រ

កាន់តែប្លែកជាមួួយមុខម្ហូប១មុខនេះ មានតាំងពីកញ្ឆែត ស្វាយ ស្ពៃ ក្ដាម មឹក បង្គា មីសួ ជើងមាន់ ប៉ាត់តេ រសជាតិផ្អែម ជូរ ហឹរ ឡើងឆ្ងាញ់ ១ចានតម្លៃត្រឹមតែ ៥ពាន់រៀលទេ!

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ