ជើង​ឯក​ UCL ៧​សម័យ​ AC Milan ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ Europa

  • 2018-12-14 00:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Olympiakos បាន​ផ្ដល់​មេរៀន​ឈឺ​ចាប់​ដល់​ AC Milan ក្រោយ​យក​ឈ្នះ​អតីត​ក្រុម​ជើងឯក​ UEFA Champions League ៧​សម័យ​កាល​មួយ​នេះ​ ៣​ទល់​នឹង១​ ឲ្យ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ Europa League។

បញ្ចប់​ក្នុង​លេខ​៣​ពូល​ F ក្រុម​ជើង​ខ្លាំង​អ៊ីតាលី​ត្រូវ​ការ​ឈ្នះ​យ៉ាង​​តិច​២​គ្រាប់​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ប៉ុន្តែ​ បាល់​ស៊ុត​បញ្ចូល​ទី​របស់កីឡាករ​ Cissé, Fortounis និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Zapata បាន​ធ្វើ​ឲ្យ​ Olympiakos រក​ឃើញ​ជ័យ​ជម្នះ​យ៉ាង​ងាយ​ស្រួល​លើ​ទឹកដី​ក្រិក។​ យ៉ាង​ណា​ Zapata ក៏​បាន​ស៊ុត​ចូល​ឲ្យ​ AC សង​វិញ​១​គ្រាប់​ដែរ​នៅ​នាទី​៧១។​​

មែន​ទែន​ទៅ​ Olympiakos និង​ AC Milan មាន​ពិន្ទុ​ស្មើ​គ្នា​ហើយ​ Head to head វិញ​ក៏​ ៣-១​ ដូចគ្នា​ទៀត​ប៉ុន្តែ​ Olympiakos មាន​ប្រៀប​ត្រង់​គ្រាប់​សំណល់​ច្រើន​ជាង​។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ Milan ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ពាន​ទ្វីប​អឺរ៉ុប​គិត​ចាប់​ពី​រដូវ​កាល​ ២០០០-០១​មក៕

អត្ថបទ៖ វីរ័ត្ន