ដឹង​ហើយ​នឹង​ព្រឺក្បាល​មិន​ខាន ចំពោះ​ការ​បើក​បរ​លឿនជាង​៦០គីឡូម៉ែត្រក្នុង​មួយ​ម៉ោង

  • 2018-12-14 02:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

ទិន្ន័យ​​របស់​អង្គ​ការ​ធ្វើ​ការ​លើ​សុវត្ថិភាព​ចរាចរណ៍​មួយ​បាន​បង្ហាញ​ថា​ការ​បើក​បរ​ក្នុង​ល្បឿន​កាន់​តែលឿន​ការ​គ្រប់​គ្រង​ការ​បើក​បរ​កាន់​តែពិបាក និង​មាន​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង។

បើតាម​ទិន្ន័យ​អង្គការ​មូលនិធិបង្ការរបួស​អាស៊ី​​ គ្រោះ​ថ្នាក់ចរាចរណ៍​៤០​ភាគ​រយ​កើត​ឡើង​ពី​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​ជាង​៧០​ភាគ​រយ​ជា​អ្នក​បើក​បរ​ម៉ូតូ។​

ប្រ​ភព​ដដែល​បង្ហាញ​ទិន្ន័យ​ថា​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​៤៥​ភាគរយ​មាន​អាយុ​ចន្លោះ​ពី​១៥​ដល់​២៩​ឆ្នាំ និង​៩០​ភាគ​រយ​​មក​ពី​កត្តា​មនុស្ស។

ចំពោះ​ល្បឿន​ក្នុង​ការ​បើក​បរ​វិញ​ប្រ​ភព​ដដែល​បង្ហាញ​ថា​ការ​បើក​បរ​ក្នុង​ល្បឿន​៣០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ឱកាស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍មាន​១០​ភាគ​រយ ល្បឿន​៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឱកាស​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍៥០​ភាគរយ។

ចំពោះ​ល្បឿន​៦០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ​ឱកាស​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍៩០​ភាគ​រយ​។ សម្រាប់​ការ​បើក​បរ​ក្នុង​ល្បឿន​៦៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​២ដងខ្ពស់​ជាង​ការ​បើក​បរ​៦០គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្នុង​ករណី​បើក​បរ​ក្នុង​ល្បឿន​៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​វិញ​ មាន​ហានិភ័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​៤​ដង​ច្រើនជាង ការ​បើក​បរ​៦០គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។​​

ដោយ​ឡែក​ក្នុង​ករណី​ប៉ះទង្គិច​វិញ ​បើ​បើក​បរ​ក្នុង​ល្បឿន៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រៀប​ដូច​ជា​ការ​ធ្លាក់​ពិ​អគារ​ជាន់​ទី​៨​អ៊ីចឹង​ដែរ។​

ប្រ​ភព​ខាង​លើ​ផ្តល់ជា​អនុសាសន៍​ថា​ការ​បើក​បរ​តិចជាង​៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​រួម​ចំណែក​កាត់​បន្ថយ​នូវ​ហានិភ័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​យ៉ាង​ច្រើន៕

អត្ថបទ៖ ទូច សុខា