Man City កាន់​លុយ​៥០​លាន​ផោន ចង់​ទិញ​ខ្សែ​ការ​ពារ​ម្នាក់​ពី Leicester City

  • 2018-12-14 02:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង​របស់​ក្លឹប Leicester City កីឡាករ Ben Chilwell ត្រូវ​បាន​រាយការណ៍​មាន​ការ​ចង់​បាន​ពី​ក្លឹប​ Manchester City នៅ​ខែ​ មករា​ខាង​មុខ​ដើម្បី​បំពេញ​​ចន្លោះ​ប្រហោង​​តំបន់​ការពារ។

Ben Chilwell

តាម​ការ​ឲ្យ​ដឹង ក្លឹប​ម្ចាស់​ជើងឯក Premier League គ្រោង​ត្រៀម​កញ្ចប់​​ទឹក​ប្រាក់​៥០​លាន​ផោន ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​វ័យ​២១​ឆ្នាំ ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក។ City កំពុង​តែ​ចង់​បាន​ខ្សែ​ការពារ​ឆ្វេង​ម្នាក់ ដើម្បី​ជំនួស​កន្លែង Benjamin Mendy ដែល​តែងតែ​ញាំញី​ដោយ​សារ​របួស ចាប់​តាំង​ផ្ទេរ​មក​ពី Monaco កាល​ពី​រដូវ​កាល​មុន។

ប្រសិន​ជា​ការ​ផ្ទេរ​នេះ​កើត​ឡើង​មែន វា​នឹង​ក្លាយ​ជា​រឿង​ភ្ញាក់ផ្អើល ព្រោះ Ben Chilwell ទើប​តែ​បន្ត​កុងត្រា​​រយៈពេល​វែង​ជាមួយ Leicester កាល​ពី​ខែ តុលា​កន្លង​ទៅ​ដល់​ឆ្នាំ​២០២៤​ឯណោះ។ Chilwell ចូល​លេង​ក្នុង​ឈុត​យុវជន​ Leicester តាំង​តែ​អាយុ​១២​ឆ្នាំ និង​ចាប់​ផ្ដើម​ចូល​ឈុត​ធំ​កាល​ពី​ឆ្នាំ​២០១៥៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ