ជីវិត James Ji ប្រែប្រួល​យ៉ាងណា ក្រោយប្រកាសពីជីវិត​ស្នេហាជាសាធារណៈ

  • 2018-12-14 02:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​ តារាសម្ដែង James Jirayu ​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​ថែម​មួយ​កម្រិត​ ក្រោយ​បង្ហាញ​ថា​ខ្លួន​មាន​មិត្តស្រី​ជា​សាធារណៈ។

ជាក់​ស្ដែង​ក្នុង​ជំនួប​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ James ត្រូវ​ឆ្លើយ​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​ជីវិត​របស់​លោក​ ក្រោយ​ប្រាប់ថាមានគូស្នេហ៍។ តើ​វា​អាច​ប្រែប្រួល​ ឬ​យ៉ាង​ណា សម្រាប់​លោក​ដែល​ជា​មនុស្ស​របស់​មហាជន ពេល​ប្រកាស​រឿង​នេះ​ជា​ផ្លូវការ?

លោក​បាន​និយាយ​ថា​ អ្វី​គ្រប់​យ៉ាង​នៅ​តែ​ដដែល​ដូចមុន​ គឺ​វា​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ ឬ​ប្លែក​អ្វី​ឡើយ។ ម្ចាស់​ខ្លួន​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្នក​គ្រប់​គ្នា​កាន់​តែ​យល់​ច្បាស់​ពី​រឿង​នេះ។

បន្ទាប់​មក​ក្រុម​អ្នកសារព័ត៌មាន​ក៏​សួរ​ទៀត​៖ "Great Warintorn បាន​និយាយថា​វាអាច​ប៉ះពាល់​ជីវិត​ខាង​ក្រៅ​ឆាក​ពេល​និយាយ​រឿង​នេះ​ចេញ ចុះ​ចំណែក​លោក​វិញ?” James តប​ថា៖ "វា​មិន​មែន​អ៊ីចឹង​ទេ​។ បង​ Great គាត់​មាន​ជីវិត​ឯកជន​របស់​គាត់។ ខ្ញុំ​ស្និទ្ធ​ជាមួយ​គាត់ អ៊ីចឹង​ខ្ញុំ​ប្រាកដ​ជាយល់​ពី​គាត់ច្បាស់។ សម្រាប់​ខ្ញុំ​ ខ្ញុំ​គឺជា​មនុស្ស​ស្រួល​ទេ ហើយ​សម្រាប់​រឿង​នេះ​ក៏​មិន​ចង់​ធ្វើ​ឲ្យ​វា​តឹង​តែង​ពេក​ដែរ”។

ក្រុម​អ្នកកាសែត​សួរ​បន្ត៖ "តើ​មិត្តស្រី​របស់​អ្នក​លើក​យក​រឿង​ដែល​ថា​ មហាជនផ្ដោត​មក​លើ​នាង​ មក​និយាយ​ជាមួយ​អ្នកទេ?” James ឆ្លើយ៖ "អត់ទេ ដូច​ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​អ៊ីចឹង គ្រប់​យ៉ាង​គឺ​ធម្មតា ហើយ​បើ​រឿង​ដែល​ថា​នាង​មិនអាច​ចេញ​ទៅ​ក្រៅ​បាន​នោះ​ គឺ​មិនមែន​ទេ។ សម្រាប់​ខ្ញុំ​វិញ​ គឺ​ធម្មតាៗ ពីមុនយ៉ាង​ម៉េច ឥឡូវ​ក៏​នៅតែ​ដដែល។ រីឯពេល​វេលា​ជួបជុំគ្នា​វិញ ពួកយើង​ទៅ​ក្រៅ​ជាមួយ​គ្នា​ម្ដងម្កាល​ មិនញឹកញាប់​ពេក​ទេ ហើយ​ម្យ៉ាង​នៅ​ចុង​ឆ្នាំនេះ​ ខ្ញុំ​ក៏​រវល់​ថត​រឿង​ច្រើន​ដែរ"៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី