ប្លែកខ្លាំង! ១០សន្លឹក ទិដ្ឋភាពរត់ប្រណាំងឆ្លងស្ពានកោះកុងព្រឹកមិញ ស្រស់ស្រាយបំផុត

  • 2018-12-14 02:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 108

ចន្លោះមិនឃើញ

ការ​រត់ប្រណាំង​កម្សាន្ត​ គឺ​ជា​កម្មវិធី​ដំបូង​គេ​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ នៅ​ខេត្ត​កោះកុង​នា​ព្រឹក​នេះ។ ប្រជាពលរដ្ឋ សិស្សានុសិស្ស មហាជន​ជា​ច្រើន​កុះករ​បាន​ចូលរួម​ក្នុង​ការ​រត់​ប្រណាំង​នេះ យ៉ាង​សប្បាយ​រីករាយ ឆ្លង​កាត់​ស្ពាន​កោះកុង​យ៉ាង​ស្រស់ស្រាយ ហាក់​ខុស​ប្លែក​ពី​ការ​រត់​ប្រណាំង​កន្លង​មក។

បើ​តាម​​ឯកឧត្ដម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដែល​បាន​ចូលរួម​រត់​ប្រណាំង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​រត់​ប្រណាំង​មាន​ចំនួន​១ពាន់​នាក់ ក្នុង​នោះ​មាន​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទូទៅ និង​កីឡាករ​មក​ពី​ភ្នំពេញ។ បន្ថែម​លើ​ពី​នេះ​ទៀត ក៏​មាន​ការ​ចូលរួម​ពី​ខាង​ភាគី​ថៃ មក​ពី​ខេត្ត​ត្រាត​ចំនួន ១៥០​នាក់។ ដូច្នេះ​សរុប​អ្នក​ដែល​រត់​ប្រណាំង​ទាំង​៣​គីឡូម៉ែត្រ និង​៥​គីឡូម៉ែត្រ មាន​ចំនួន​១១៥០​នាក់។

ឯកឧត្ដម វ៉ាត់ ចំរើន បាន​លើក​ឡើង​ទាំង​រីករាយ​ថា បរិយាកាស​នៅ​ព្រឹក​នេះ​ពិត​ជា​ស្រស់​ស្រាយ​ខ្លាំង ដោយ​សារ​បាន​រត់​ឆ្លង​កាត់​ស្ពាន​កោះកុង ឆ្លង​សមុទ្រ និង​អាកាស​ធាតុ​ដ៏​ល្អ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ការ​រត់​ប្រណាំង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​នៅ​មាន​កីឡា​ប្លែកៗ​ជាង​១០​ប្រភេទ​ទៀត នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧​នេះ សុទ្ធ​សឹង​តែ​ពិសេសៗ ដែល​ញ៉ាំង​ឲ្យ​ពិធី​បុណ្យ​នេះ កាន់​តែ​សប្បាយ​រីករាយ​៕

ដូច្នេះ​សូម​ប្រិយ​មិត្ត​មក​ទស្សនា​ទិដ្ឋភាព​រត់​ប្រណាំង​នេះ​ទាំង​អស់​គ្នា​ ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ