​ទស្សនារូបភាពស្អាតៗទាក់ភ្នែកគ្រប់សន្លឹក មង្គលការមេក្រុមចចកសមុទ្រ យប់មិញ

  • 2018-12-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​​មេ​ក្រុម​ចចក​សមុទ្រ ​កាល​ពី​ម្សិល​មិញ ​ពិត​ជា​អធឹក​អធម​ មាន​ភ្ញៀវ​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ ​ពិធី​រៀប​កា​រ​ទាំង​មូល​ តុប​តែង​ដោយ​ផ្កា​ភ្ញី ​ឡោម​ព័ទ្ធ​យ៉ាង​ស្រស់​ឆើត​ឆាយ ​ជាមួយ​ពន្លឺ​ភ្លឺ​ប្រដេញ​គ្នា ​យ៉ាង​ទាក់​ភ្នែក ​កាន់​តែ​ធ្វើ​​ឲ្យ​បរិយាកាស​នៃ​ពិធី​ជ័យ​របស់​កូន​ប្រុស អ៊ុក មិន​ណា​រិទ្ធ ​និង​កូន​ស្រី លឹម ហួរ ពិសេស​តែ​ម្ដង។

​កូន​កំលោះបាន​ប្រាប់​ថា ​មើល​ចិត្ត​ថ្លើម​គ្នា​អស់​ពេល​ជាង​៥​ឆ្នាំ ទើប​សម្រេច​ដឹក​ដៃ​ខាង​ស្រី​ចូល​រោង​ការ ​ដោយ​ពិធី​រៀប​ការ​រៀប​ចំ​៧០​តុ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២។ មេ​ក្រុម​តន្រ្តី ​ចចក​សមុទ្រ ​បន្ត​ថា ​កូន​ក្រមុំ​មិន​មែន​ជា​អ្នក​រង្វង់​សិល្បៈ​ទេ ​តែ​ជា​អ្នក​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។ ​

​ទស្សនា​ទិដ្ឋភាព​ទូ​ទៅ​នៃ​មង្គលការ​របស់​លោក អ៊ុក មិន​ណា​រិទ្ធ ​មេ​ក្រុម​ចចក​មុទ្រ​ ដូច​ខាង​ក្រោម៖ ​​​​

អត្ថបទ៖ លឹម សុនា