Man Utd របួស​កីឡាករ​​សំខាន់​៩​នាក់ ក្នុង​ជំនួប​ជាមួយ​ Liverpool សប្ដាហ៍​នេះ

  • 2018-12-14 02:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​លោក​មាន​កីឡាករ​៩​មាន​របួស ក្នុង​ជំនួប​រវាង Manchester United ហោះ​ទៅ​ប្រកួត​ជាមួយ Liverpool នៅ​ចុង​សប្ដាហ៍​នេះ​ពាន Premier League។

ក្រុម​បិសាច​ក្រហម​ទើប​តែ​បរាជ័យ​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល​នៅ Champions Leagu ក្រោម​ថ្វី ជើង​ Valencia កាល​ពី​ថ្ងៃ​ពុធ។ Mourinho បាន​លើក​ឡើង​ថា លោក​​ត្រូវ​ត្រលប់​ចូល​ទីលាន​ជាមួយ​ក្រុម​​កំពុង​ចុះ​ខ្សោយ ព្រោះ​តែ​ជួប​វិបត្តិ​កីឡាករ​របួស។

ខ្សែ​ការពារ Marcos Rojo ត្រូវ​បាន​រាប់​ចូល​ក្នុង​បញ្ជី​កីឡាករ​របួស​ ក្រោយ​មាន​បញ្ហា​ពេល​ប្រកួត​ជាមួយ Valencia។ Alexis Sanchez និង Victor Lindelof មិន​អាច​ហោះ​ទៅ​កាន់ Anfield ដោយ​សារ​មាន​របួស​សរសៃពួរ​និង​ភ្លៅ។  Luke Shaw, Chris Smalling, Diogo Dalot, Matteo Darmian, McTominay និង Anthony Martial សុទ្ធ​តែ​របួស​ទាំង​អស់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ