Chanyeol, Dahyun និង Jin នឹង​ធ្វើជាពិធីកររួមគ្នាក្នុង​កម្មវិធីប្រគំតន្ត្រីពិសេសប្រចាំឆ្នាំ

  • 2018-12-14 03:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ប្រុស​ ២​រូប​​មក​ពី​ក្រុម​ចម្រៀង​ដ៏​ល្បី​បំផុត​ប្រចាំ​ K-Pop គឺ​ EXO និង​ Chanyeol នឹង​បង្ហាញ​ខ្លួន​រួម​គ្នា​ជា​ពិធីករ​ក្នុង​កម្មវិធី​ 2018 Gayo Daechukje របស់​ទូរទស្សន៍​ KBS។

កំពូល​ Idol មក​ពី​កំពូល​ក្រុម​ចម្រៀង​ល្បី​ទាំង ២​នេះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ពិធីករ​សម្រាប់​កម្មវិធី​ប្រគំតន្ត្រី​ធំ​ប្រចាំ​ឆ្នាំ​នេះ ក្នុង​ពេល​ឆាប់ៗ។ មិន​មែន​មាន​​តែ​ពួកគេ​ទាំង​ ២​ ពោល​ក៏​មាន​តារា​ស្រី​ល្បី​ម្នាក់​ទៀត​ដែរ ដែល​មក​រួម​ធ្វើ​ជាពិធីការិនី​ គឺ​ Dahyun សមាជិក​ក្រុម TWICE។

សូម​បញ្ជាក់​ផងដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​ ២​ទេ​ដែល​ Jin និង​ Chanyeol ធ្វើ​ជា​ពិធីការិនីជាមួយគ្នា មានន័យ​ថា​​ ពួកគេ​ក៏​ធ្លាប់​ដំណើរ​ការ​កម្មវិធី​ប្រគំតន្ត្រី​ឆ្នាំឆ្នាំ​បែប​នេះ​ដែរ កាល​ពី​ឆ្នាំ​ ២០១៧។ នេះ​ជា​ពេលវេលា​អស្ចារ្យ​ថ្មី​មួយ​ទៀត​ សម្រាប់​អ្នក​គាំទ្រ​របស់​ EXO និង​ BTS ក៏​ដូចជា TWICE។

ដោយ​ឡែក​ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ​ចាប់​ពី​ម៉ោង​ ៨ និង​៣០នាទីយប់​តទៅ (ម៉ោង​នៅ​ប្រទេស​កូរ៉េ)។ ​

សម្រាប់​តារា​ដែល​នឹង​មាន​មុខ​ឡើង​សម្ដែង​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​រួម​មាន៖ BTS, EXO, GOT7, TWICE, Red Velvet, BTOB, A Pink, GFRIEND, SEVENTEEN, Wanna One, Sunmi, Kim Chungha, OH MY GIRL, (G)I-DLE, Hwang Chiyeol, Norazo, VIXX, AOA, NU'EST W, MONSTA X, NCT 127, Highlight's Junhyung, 10cm, Roy Kim, Lovelyz ក៏ដូចជា MOMOLAND ជាដើម៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី