ការពារកុំឲ្យគេឆបោកពេលទិញដីធ្លី សូមមកដឹងវិធីត្រួតពិនិត្យដ៏ទំនើបរបស់ក្រសួងមួយនេះ

  • 2018-12-14 03:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងរៀបចំដែនដីកន្លង​មក ​បាន​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវការ​​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ថ្មី​ (ប្លង់​រឹង​ថ្មី) ​ដែល​មាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​  QR Code នៅ​ក្នុងការ​ធ្វើ​ទំនើបកម្ម​មួយ​ ដើម្បីជួយសម្រួលភាពងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ, ការទទួលបានព័ត៌មានឆាប់រហ័ស និងបញ្ចប់ដោយប្រសិទ្ធិភាពនូវក្តីបារម្ភនៃប្លង់រឹងក្លែងក្លាយ។

វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី ដែល​បាន​ដាក់​ឲ្យប្រើប្រាស់​ចាប់ពីថ្ងៃទី១​ ​មិថុនា ​២០១៨ ត្រូវបាន​បោះពុម្ពភ្ជាប់មកជាមួយប្រព័ន្ធ QR code  ជាកូដឆ្លើយតបរហ័សមួយ ដែលគេអាចផ្ទៀងផ្ទាត់ទិន្នន័យ និងព័ត៌មានសំខាន់ៗ។ ជាមួយកម្មវិធី​ថ្មី​នេះ​ ពលរដ្ឋ​អាចទាញ​យក​ប្រើ​ប្រាស់​ដើម្បី​មើល​ព័ត៌មាន​ក្បាល​ដី​តាម​ប្រព័ន្ធ​ QR Code លើ​ទូរស័ព្ទ​ស្មាន​ហ្វូន​(Smart Phone) បាន​ អ្នក​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​៖

ការ​កែលម្អ​ឲ្យ​ទំនើប​នៃ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ថ្មី ​អាច​ឲ្យ​យើង​​មើលឃើញនឹងភ្នែកងាយស្រួល​។ ជាក់ស្ដែង​ អក្សរ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ថ្មីតូចៗ​ព្រាលៗលើវិញ្ញាបនបត្រ​សំគាល់ម្ចាស់អចលនវត្ថុចាស់ ​ត្រូវបាន​ជំនួសដោយផែនទីព្រះរាជាណាចក្រកម្ពុជានៅចំកណ្តាលសន្លឹកគំរូថ្មី រីឯលេខសន្លឹកថ្មីគឺមាន៨តួលេខ ខុសពីគំរូចាស់ដែលមានតែ៧តួលេខ។

គួរជម្រាបថា បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​បាន​ណែនាំ​ថា ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​ចាស់ បើ​ពុំ​មាន​ការ​ចាំ​បាច់ ពោល​គឺ​មិន​គួរ​មកប្តូរយកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី នោះទេ​​​​ ព្រោះសន្លឹកបណ្ណទាំងពីរនេះ នៅតែមានតម្លៃស្មីគ្នា លើកលែងតែក្នុងករណីមានការប្តូរ ផ្ទេរសិទ្ធិ ឬការដាក់បន្ទុកណាមួយប៉ុណ្ណោះ ខណៈដែលតម្លៃនៃការធ្វើវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី មិនមានបង្កើនតម្លៃបន្ថែមទេ គឺនៅរក្សាតម្លៃដដែល៕

អត្ថបទ៖ ស៊ិន សាវ៉េត