ខេត្តព្រះសីហនុនឹងប្ដូរមុខមាត់ថ្មីឆាប់ៗ ក្រោយមន្រ្តីជាន់ខ្ពស់ក្រសួងទាំង៦ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ
- 2018-12-14 07:04:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តព្រះសីហនុនឹងប្ដូរមុខមាត់ថ្មីឆាប់ៗ ក្រោយមន្រ្តីជាន់ខ្ពស់ក្រសួងទាំង៦ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ
ចន្លោះមិនឃើញ
កិច្ចប្រជុំស្ដីពីការរៀបចំស្ថានីយបូមទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធសំខាន់ដូចជា ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម , ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល , ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោះស្រាយបញ្ហាសំរាមឆ្នេរ និងតាមការដ្ឋានសំណង់ បណ្ដាញផ្លូវ ដោយយល់ព្រមកែលម្អដូចជា៖
១. រៀបចំកែលម្អប្រធានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្រុងព្រះសីហនុ នៅលើផ្ទៃដីទំហំ១៦ហិកតា ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ពី៥៧០០ ម៉ែត្រគូប/១ថ្ងៃ ឲ្យកើនដល់ ២៥ ០០០ម៉ែត្រគូប/១ថ្ងៃ ដោយបំពាក់ប្រព័ន្ធស្វ័យមេកានិចបន្ថែម ដោយក្រសួងសាធារណការទទួលធ្វើ និងអនុវត្តក្នុងរយៈពេល ៣ ទៅ៥ខែ។
២. រៀបចំស្ថានីយបូមបង្វែរទឹកកខ្វក់កុំឲ្យហូរចូលទឹកសមុទ្រចំនួន៤ ទីតាំងបន្ថែម ដោយថវិកាជាការរួមចំណែកពីម្ចាស់សណ្ឋាគារខ្នាតក្នុងខេត្ត។
៣. ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ និងភ្លើងបំភ្លឺជាសាធារណៈ និងក្រុមហ៊ុនឯកជនម្ចាស់សណ្ឋាគារចូលរួមចំណែកដើម្បីសម្រួលថវិកាចំណាយរដ្ឋ។
៤. ជំនួយឧបត្ថម្ភម៉ាស៊ីនសំអាតឆ្នេរសមុទ្រ ដែលមានសមត្ថភាពផ្ទុកសំរាម ១ម៉ែត្រគីបកន្លះ ចំនួន៤គ្រឿង ដោយ ២គ្រឿងសម្រាប់ខេត្តព្រះសីហនុ និង១គ្រឿងសម្រាប់ខេត្តកែប និងកំពត។
៥. គ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណងទាំងអស់ ត្រូវមានរៀបចំឲ្យមានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលលូសាធារណៈ ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖