គ្រាន់តែមើលរូបភាព ក៏ដឹង​ថា Bella និងកំពូលតារាចម្រៀងខ្មែរ៤ដួង កូរឆាកតន្រ្តីឡើងកក្រើក

  • 2018-12-14 07:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រែក​ហ៊ោ​កញ្ជៀវ សំឡេង​ទះ​ដៃ​យ៉ាង​កង​រំពង​ជាមួយ​ស្នាម​ញញឹម និង​ក្តី​រំភើប​រីករាយ ក្នុង​ឆាក​តន្ត្រី​ដ៏​ទំនើប​ជាមួយ​ភ្លើងចម្រុះ​ពណ៌ បាន​កើត​ឡើង​នៅ​ក្នុង​ការ​ប្រគំតន្រ្តី Bella nova 3 series Live Concert។ នេះ​ជា​ជំនួប​ជាមួយ​កំពូល​តារា​សម្តែង​ល្បី Bella Ranne តារា​ថត​ផ្សព្វ​ផ្សាយ Huawei nova3 series កំពូល​តារា​ចម្រៀង នីកូ សុខ ស្រីនាង សុវត្ថិ មុនីវណ្ណ និង​ សុវត្ថិ មុនីនាគ បាន​ចូលរួម​អង្រួន​ការ​ប្រគំ​តន្ត្រី​ឲ្យ​កក្រើក កាលពីថ្ងៃទី១០ ធ្នូ កន្លងទៅ នៅ​ស្ទូឌីយូ​ហង្សមាស ផ្សារ​ទំនើប​អ៊ីអនម៉ល១។

Bella បាន​ស្វាគមន៍​អ្នក​គាំទ្រ​ជាមួយ​ស្នាម​ញញឹម និង​ទឹក​មុខ​ស្រស់​ស្រាយ រួស​រាយ​រាក់​ទាក់ ហើយ​បាន​បក​ស្រាយ​បទ​ចម្រៀង​ពីរ​បទ​យ៉ាង​ពីរោះ។​ កញ្ញា​ថា ​នឹក​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​ណាស់ និង​រីក​រាយ​ដែល​បាន​មក​ទី​នេះ​ជា​ថ្មី​ម្តង​ទៀត ដោយ​មាន​ការ​អញ្ជើញ​ពី​ក្រុមហ៊ុន Huawei ។ ក្រៅ​ពី​ការ​បក​ស្រាយ​បទ​ចម្រៀង Bella ក៏​បាន​បង្ហាញ​ទឹក​មុខ​ដ៏​ក្រមិច​ក្រមើម ដូច​ទៅ​នឹង​វីដេអូ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ Huawei nova3 និង nova3i ។ អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ Bella បាន​លេង​ហ្គេម​សប្បាយៗ​ជាមួយ​អ្នក​គាំទ្រ​នៅ​លើ​ឆាក​ផង​ដែរ។

Bella ធ្វើទឹក​មុខ​ដ៏​ក្រមិច​ក្រមើម ដូច​​វីដេអូ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ Huawei nova3

លើស​ពីនេះ​ទៅ​ទៀត វត្តមាន​ពី​តារា​ចម្រៀង នីកូ សុខ ស្រីនាង សុវត្ថិ មុនីវណ្ណ និង​ សុវត្ថិ មុនីនាគ ក្នុង​ឈុត​ពណ៌​ក្រហម​ព្រម​គ្នា ក៏​បាន​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​កាន់​តែ​ជក់​ចិត្ត និង​រីករាយ​កាន់​តែ​ខ្លាំង​ជាមួយ​ការ​បទ​ស្រាយ​បទ​ចម្រៀង​ពីរោះៗ ព្រម​​ទាំង​ក្បាច់​រាំ​ពិសេសៗ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​ការ​ប្រគំ​តន្ត្រី​កាន់​តែ​រស់​រវើក។

  នៅ​ចុង​កម្មវិធី កំពូល​តារា​ចម្រៀង​ទាំង​បួន​ដួង បាន​ច្រៀង​រួម​គ្នា​នូវបទ​ជា​ចង្វាក់​រាំវង់​ប្រពៃណី​ខ្មែរ   រីឯ​ Bella បាន​រាំ​យ៉ាង​សម​សួន។​  

ក្រុមហ៊ុន​ Huawei ដែល​ជា​ក្រុម​ហ៊ុន​ស្មាតហ្វូន​លំដាប់​ថ្នា​ក់លេខ ២ ក្នុង​ពិភព​លោក បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ និង​វិសេស​វិសាល​បំផុត​នេះ​ឡើង ដើម្បី​អបអរ​ការ​សម្ពោធ​ស្មាតហ្វូន Huawei nova3 Lite ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​ជា​ស្មាតហ្វូន​លក់​ដាច់​បំផុត​ប្រចាំ​ឆ្នាំ និង​រីករាយ​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ។​ កម្មវិធី​នេះ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ ជា​ពិសេស​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ម្ចាស់​ហាង​ទូរសព្ទ​ជា​ដៃគូ ដៃគូ​សហការ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា។

ប្រសិន​បើ​ប្រិយមិត្ត​ខក​ខាន​មិន​បាន​ទៅ​ទស្សនា ឬ​ទស្សនាការ​ផ្សាយ​ផ្ទាល់ អ្នក​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖