ចង់មានចុងសប្ដាហ៍ដ៏រីករាយ? មកលេងកម្មវិធីគូររូបលើជញ្ជាំងធំជាងគេនៅខ្មែរ ជាមួយធនាគារអន្តរជាតិ

  • 2018-12-14 09:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីកម្ពុជាសិល្បៈតាមផ្លូវ “Cambodia Urban Art Festival 2018” បានត្រលប់មកវិញហើយ គឺនៅថ្ងៃទី ១៤-១៥-១៦ ធ្នូ ២០១៨ នៅ The Mansion Heritage Bar ដែលនឹងបើកឲ្យចូលរួមដោយសេរី។

នេះជាកម្មវិធីរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្រមូលយកសំរាមតាមផ្លូវសាធារណៈ មកច្នៃ និងគូរចេញជាវត្ថុសិល្បៈទាក់ទាញប្លែកៗ។ ឆ្នាំនេះ កម្មវិធីនេះមានការចូលរួមឧបត្ថម្ភដោយធនាគារ Bred Bank Cambodia ដែលជាធនាគារអឺរ៉ុបតែមួយគត់ និងជាធនាគារអន្តរជាតិដ៏ធំជាងគេនៅប្រទេសកម្ពុជា។ Bred Bank មិនត្រឹមតែធ្វើការលើជំនាញហិរញ្ញវត្ថុនោះទេ តែក៏មានឆន្ទៈខ្ពស់ ក្នុងការគាំទ្រ និងលើកស្ទួយសង្គម វប្បធម៌ និងសិល្បៈកម្ពុជាដែរ។

ជាក់ស្ដែង កន្លងមក Bred Bank បានចូលរួមគាំទ្រកម្មវិធីសិល្បៈជាច្រើន ដូចជា Angkor Photos Festival & WorkShop ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ រួមជាមួយសកម្មភាពសង្គមផ្សេងៗជាច្រើនទៀត។ ធនាគារក៏បានប្តេជ្ញាបន្តចូលរួមអភិវឌ្ឍសង្គមកម្ពុជា តាមរយៈសកម្មភាពផ្សេងៗទៀតផងដែរ។

ងាកមក “Cambodia Urban Art Festival 2018” ដ៏ប្លែកនេះវិញ នឹងនាំអារម្មណ៍អ្នកចូលរួមឲ្យបានទស្សនាកម្មវិធីសប្បាយៗជាច្រើនដូចជា ការបង្ហាញស្នាដៃគូរគំនូរផ្ទាល់ៗពីវិចិត្រករខ្មែរ និងបរទេស ទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីខ្នាតតូច និងមានការចាក់ភ្លេងរាំសប្បាយជាមួយឌីជេល្បីៗទៀតផង។ ក្នុងនោះក៏មានការគូរគំនូរសិល្បៈខ្មែរឌីជីថល ដ៏ប្រណីតមួយដោយវិចិត្រករខ្មែរ សំ ដារ៉ូ សម្រាប់ធនាគារ Bred Bank ផងដែរ។

បើចង់ភ្លក់រសជាតិសិល្បៈបែបទំនើប ទទួលយកបទពិសោធន៍ថ្មីៗ កុំភ្លេច...ជួបគ្នានៅនៅថ្ងៃទី ១៤-១៥-១៦ ធ្នូ ២០១៨ នៅ The Mansion Heritage Bar ចាប់ពីម៉ោង ៦ល្ងាច ដល់ ១២ យប់។

Bred Bank គឺជាធនាគារដ៏គួរឲ្យទុកចិត្ត និងមានផ្ដល់សេវាជាច្រើនដូចជា កម្ចីទិញផ្ទះ រថយន្ត សេវាសន្សំ បញ្ញើ កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម កម្ចីសម្រាប់ជនបរទេស ជាមួយអត្រាការប្រាក់សមរម្យបំផុត៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី