ប្រកួត​របស់ PSG និង​ក្លឹប​ Ligue 1 ដទៃ​ទៀត​បន្ត​ពន្យារ​ទៀត​ហើយ

  • 2018-12-14 11:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ភាព​នៅ​ប្រទេស​បារាំង​នៅ​តែ​មិន​ទាន់​មាន​សុវត្ថិភាព​ ដោយ​សារ​អំពើ​ហិង្សា​ និង​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សមត្ថកិច្ច​ និង​ ក្រុម​បាតុករ​អាវ​កាក់​លឿង​។ ក្រុមហ៊ុន​ និង​ ហាង​ទំនិញ​បន្ត​បិទ​ទ្វារ​។ ដោយ​ឡែក​ ប្រកួត​បាល់ទាត់​លីគ​កំពូល​បារាំង​វិញ​ មាន​ការ​ពន្យារ​ ២​សប្ដាហ៍​ហើយ ដោយ​ក្នុង​អាទិត្យ​នេះ ៥​គូរ​នឹង​ត្រូវ​ពន្យារ​ដោយ​ការ​មិន​ធានា​សន្តិសុខ​ពី​ខាង​ប៉ូលិស។ ប្រកួត​ទាំង​នោះ​មាន​ដូច​ជា​៖

១. ប្រកួត​រវាង​ ក្លឹប​ Paris Saint-Germain និង​ ក្លឹប​ Dijon ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ។

២. ប្រកួត​រវាង​ ក្លឹប​ Nantes និង​ ក្លឹប​ Montepellier ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ។

៣. ប្រកួត​រវាង​ ក្លឹប​ Amiens និង​ ក្លឹប​ Angers ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ។

៤. ប្រកួត​រវាង​ ក្លឹប​ Guingamps និង​ ក្លឹប​ Rennes ដែល​គ្រោង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​អាទិត្យ​នេះ។

៥. ប្រកួត​រវាង​ ក្លឹប​ Marseilles និង​ ក្លឹប​ Bordeux ដែល​គ្រោង​ធ្វើ​ឡើង​ការ​នៅ​ថ្ងៃ​អាទិត្យ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី