គ្រាប់​បាល់​របស់​ Son ត្រូវ​បាន​បោះ​ឆ្នោត​ជា​គ្រាប់​បាល់​ល្អ​ជាង​គេ​ប្រចាំ​ខែ​ក្នុង​ PL

  • 2018-12-14 13:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Son Heung-min បាន​ឈ្នះ​រង្វាន់​គ្រាប់​បាល់​ល្អ​ជាង​គេ​ក្នុង​ Premier League ដោយ​ការ​ស៊ុត​បាល់​យ៉ាង​ស្អាត​ ពេល​ប៉ះ​នឹង​ក្លឹប​ Chelsea កាល​ពី​ ២​សប្ដាហ៍​មុន។

គ្រាប់​បាល់​មួយ​នេះ កើត​ចេញ​ពី​ការ​អូស​ចេញ​ពី​ស្លាប​ខាង​ស្ដាំ​បាន​យ៉ាង​ល្អ ហើយ Son បាន​ញាក់​កាត់​ខ្សែ​ការពារ​ប្រេស៊ីល​ David Luiz និង​ ស៊ុត​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Kepa Arrizibalaga បាន​យ៉ាង​ងាយ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Son ​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​ជាង​គេ​ក្នុង​ Premier League នេះ​ជា​លើក​ទី ១ តាំង​ពី​ផ្ទេរ​មក​ Spurs នៅ​ឆ្នាំ ២០១៥។ រូប​គេ​ក៏​ជា​កីឡាករ​អាស៊ី​ទី​មួយ ដែល​ឈ្នះ​រង្វាន់​នេះ​ដែរ​។

ដោយឡែក​ក្នុង​ខែ​វិច្ឆិកា​នេះ ពាន​អ្នក​ចាត់ការ​​ល្អ​ជាង​គេ​ក្នុង​លីគ​កំពូល​អង់​គ្លេស​បាន​ទៅ​លើ​ អ្នក​ចាត់ការ​ក្លឹប​ Newcastle United លោក Rafa Benitez។ ចំណែក​ឯ​ កីឡាករ​ល្អ​ប្រចាំ​ខែ​គឺ​បាន​ទៅ​លើ ខ្សែ​ស្លាប​ Manchester City កីឡាករ​ Raheem Sterling។

ខាង​ក្រោម​នេះ ជា​វីដេអូ​គ្រាប់​បាល់​​របស់​ Son ដែល​ជាប់​ជា​គ្រាប់​បាល់​ប្រចាំ​ខែ​ក្នុង​ Premier League៖៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី