ច្រើនសន្លឹកពី ខៀវ សានសាណា និងកូនស្រីគួរឲ្យស្រឡាញ់ម្ល៉េះ

  • 2018-12-15 02:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ច្រើន​សន្លឹក​​ពិធី​ការិនី​ ខៀវ សានសាណា ជាមួយ​កូន​ស្រី​​​ដែល​ជា​ដំណក់​ឈាម​រួម​គ្នា​ជាមួយ​ស្វាមី​​មុន​ជន​ជាតិ​កាណាដា​ទទួល​បាន​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​ជន​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ជាមួយ​ពាក្យ​សរសើរ​ថា​ស្អាត​មិន​ដាច់​ពី​មាត់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​សម្រស់​កូន​ស្រី​នាង កាន់​តែ​ធំ​រឹត​តែ​Cute ឯ​មុខ​មាត់​វិញ​ដូច​ឪពុក​ដែល​ជា​ជន​ជាតិ​កាណាដា​គ្មាន​ខុស​អី​​បន្តិច​ទាំង​សាច់​ឈាម​ និង​ពណ៌​សម្បុរ។

បើ​តាម​អ្នក​នាង ខៀវ សានសាណា ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​នាង មាន​កូន​២​នាក់​ជាមួយ​ស្វាមី​មុន​ដោយកូន​ប្រុស​ច្បង​​មាន​ឈ្មោះ​ Smmy Bowser មាន​អាយុ​ ៨ឆ្នាំ​ រៀន​ថ្នាក់​ទី៣ ឯ​កូន​ស្រី​វិញ​មាន​ឈ្មោះ​ Donna Bowser អាយុ​៦​ឆ្នាំ​រៀន​ថ្នាក់​ទី១។ កូន​ប្រុស​ស្រី​ទាំង​ពីរ​របស់​នាង ជា​ក្មេង​ល្អ​ថែម​ទាំង​រៀន​ពូកែ​ទៀត​ផង។​

រូបថត៖ពីហ្វេសប៊ុក ខៀវ សានសាណា

អត្ថបទ៖ ឆុង ស៊ីណាន