Klopp ថា​មាន​វិធី​ជួសជុល​​​ខ្សែ​ការពារ​ត្រៀម​ទទួល Mourinho ​បើ​ទោះ​ជា​តួ​សំខាន់​៣​នាក់​របួស

  • 2018-12-15 02:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp ត្រៀម​ដាក់ Nathaniel Clyne ឲ្យ​លេង​ទល់​នឹង​ក្រុម​លោក Jose Mourinho ជា​លើក​ដំបូង​នៅ​ Premiere League ក្រោយ​អវត្តមាន​​៧​ខែ​ដោយសារ​បញ្ហា​របួស។

​ខ្សែ​ការពារ Trent Alexander-Arnold មាន​របួស​ជើង​ក្រោយ​ប៉ះ​ទង្គិច​ជាមួយ Napoli កាល​ពី​​ពាក់​កណ្ដាល​សប្ដាហ៍ ខណៈ​ដែល ​Joel Matip មាន​របួស​​ឆ្អឹង​ក និង Joe Gomez របួស​ក​ជើង​ហើយ​​ត្រូវ​សម្រាក​រហូត​ដល់​​ដើម​ឆ្នាំ​ក្រោយ។ ​

Klopp និយាយ​ថា "Clyne ជា​កីឡាករ​មាន​បទពិសោធន៍...។ យើង​ក៏​មាន​ជម្រើស​ផ្សេង​ទៀត ហើយ​ដរាប​ណា​យើង​នៅ​មាន​ជម្រើស​វា​គឺ​ជា​ការ​ល្អ"។

ជម្រើស​ខ្សែ​​ការពារ​២​ផ្សេង​ទៀត​របស់​ Klopp ត្រូវ​គេ​ជឿ​ថា​គ្រូ​បង្វឹក​អាឡឺម៉ង់​នឹង​​អាច​បង្ខំ​ចិត្ត​ប្រើ​​ខ្សែ​ការពារ​វ័យ​ក្មេង​២​នាក់​របស់​ខ្លួន Rafa Camacho វ័យ​១៨​ឆ្នាំ និង Curtis Jones វ័យ​១៧​ឆ្នាំ។ នេះ​បើ​តាម Metro។

ហង្ស​ក្រហម​នៅ​ពេល​យក​​ឈ្នះ Bournemouth ៤-០ កាល​ពី​ចុង​សប្តាហ៍​កន្លង​មក James Milner ត្រូវ​បាន​ទម្លាក់​មក​លេង​ជា​ខ្សែ​ការពារ​ស្លាប​វិញ​ដោយសារ​តែ​ខ្វះ​ខ្សែការពារ។

Nathaniel Clyne នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ Premiere League ក្រោយ​អវត្តមាន​​៧​ខែ​

លោក Klopp កំពុង​តែ​ជួប​វិបត្តិ​ខ្សែ​ការពារ ដែល​ក្រុម​កំពូល​តារាង Premiere League មួយ​នេះ​ត្រូវ​តែ​ជួសជុល​ជា​បន្ទាន់​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ដើម​ឆ្នាំ​ក្រោយ។

ដោយ​ឡែក​បិសាច​ក្រហម​​ក៏​មិន​ប្រសើរ​ជាង​ហង្ស​ក្រហម​ប៉ុន្មាន​ដែរ។ កីឡាករ​ជិត​១​តារាង​កំពុង​រង​របួស​។ ខ្សែ​ការពារ Marcos Rojo ​មាន​របួស​ពេល​ប្រកួត​ជាមួយ Valencia។ Alexis Sanchez និង Victor Lindelof មិន​អាច​ហោះ​ទៅ​កាន់ Anfield ដោយ​សារ​មាន​របួស​សរសៃពួរ​និង​ភ្លៅ។  Luke Shaw, Chris Smalling, Diogo Dalot, Matteo Darmian, McTominay និង Anthony Martial សុទ្ធ​តែ​រង​​របួស​ទាំង​អស់៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត