Giroud ៖ "ឈ្នះ​ពាន Premier League ជា​ក្តី​សុបិន្ត​ចុងក្រោយ​របស់​ខ្ញុំ"

  • 2018-12-15 06:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Olivier Giroud មិន​ព្រម​បោះបង់​ក្តីសុបិន​ចុងក្រោយ​ក្នុង​ការ​បន្ថែម​ពាន​រង្វាន់​ Premiere League ទៅ​ក្នុង​បញ្ជី​កិត្តិយស​របស់​ខ្លួន​ឡើយ ហើយ​អតីត​កីឡាករ​របស់ Arsenal និង Montpellier ចង់​លើក​ពាន​លីគ​កំពូល​​អង់គ្លេស​ជាង​ Champions League ទៅ​ទៀត។ នេះ​បើ​តាម Dailymail ទើប​បាន​ចុះ​ផ្សាយ។

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​​ផ្ទេរ​មក​ក្លឹប​តោខៀវ​ Chelsea កាល​ពី​ខែ​មករា ហើយ​បាន​លើក​ពាន FA Cup ក្រោម​អាណត្តិ​លោក Conte។

Giroud​ វ័យ​៣២​ឆ្នាំ បាន​ប្រាប់​ The Guardian ថា "ខ្ញុំ​ចង់​លេង​ឲ្យ​ក្លឹប​ធំ​​ជា​ជាង​​បាន​ចូល​លេង​រាល់​សប្តាហ៍​ជាមួយ​ក្លឹប​តូច ហើយ​ខ្ញុំ​មាន​គោល​ដៅ"។

“ឈ្នះ​ពាន Premier League ជា​ក្តីសុបិន​ចុងក្រោយ​របស់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ គឺ​ធំ​ជាង​ចិត្ត​ចង់​ឈ្នះ Champions League ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ដឹង​ថា​វា​តានតឹង​ប៉ុណ្ណា​​ដើម្បី​ឈ្នះ​ពាន​លីគ​កំពូល​នេះ"។

Giroud បាន​ផ្ទេរ​ពី​​ Arsenal មក Chelsea ក្នុង​តម្លៃ​ ១៨ លាន​ផោន (២២ លាន​ដុល្លារ) បន្ទាប់​ពី​បាន​ចំណាយ​ពេល​៦​រដូវ​កាល​នៅ​ក្លឹប​កាំភ្លើង​ធំ​មិន​ដែល​ឈ្នះ​​ពាន Premier League ហើយ​បាន​ត្រឹម​ប៊ិះ​​ឈ្នះ​ដោយ​ឈរ​ចំណាត់​ថ្នាក់​លេខ​២​កាល​ពី​ឆ្នាំ​២០១៦។

Giroud ធ្លាប់​ជួយ​ក្លឹប Montpellier លើក​ពាន​ Ligue 1 បារាំង​បាន​ម្តង​​កាល​ពី​ឆ្នាំ​២០១២ និង ជួយ​ Arsenal លើក​ពាន FA Cup ៣​លើក ជួយ Chelsea ឈ្នះ​ FA Cup កាល​ពី​រដូវ​កាល​មុន ហើយ ពាន​ដ៏​ធំ​បំផុត​ដែល​ Giroud ធ្វើ​បាន​ ដែល​សូម្បី​តែ Messi ក៏​មិន​ដែល​ស្គាល់​រសជាតិ​នោះ​គឺ​ជួយ​បារាំង​ឈ្នះ​ពាន World Cup ២០១៨៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី