ចេញ​ហើយ! គូ​ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ ១៦​ក្រុម UCL

  • 2018-12-17 11:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 69

ចន្លោះមិនឃើញ

តាម​ការ​ចាប់​ឆ្នោត​​របស់​សហភាព​បាល់ទាត់​អឺរ៉ុប​ ដែល​ហៅ​កាត់​ថា​ UEFA នា​ពេល​អម្បាញ់មិញ​នេះ នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​ គេ​បាន​រក​ឃើញ​ គូ​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ១៦​ក្រុម​របស់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ និង​ កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ទាំង​ ២​ជើង​។ គូ​ប្រកួត​នោះ​មាន​ដូច​ជា​៖

១. ក្លឹប​ Shalke នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Manchester City ។

២. ក្លឹប​ Atletico Madrid នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Juventus។

៣. ក្លឹប​ Manchester United នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Paris Saint-Germain។

៤. ក្លឹប​ Tottenham Hotspur នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Borussia Dortmund ។

៥. ក្លឹប​ Olympique Lyon នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Barcelona។

៦. ក្លឹប​ AS Roma នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Porto។

៧. ក្លឹប​ Ajax នឹង​ប្រកួត​ជាមួយ​ ក្លឹប Real Madrid។

៨. ក្លឹប​ Liverpool នឹង​ប្រកួត​ជាមួយ​ ក្លឹប​ Bayern Munich។

ប្រកួត​វគ្គ​នេះ នឹង​ត្រូវ​លេង​នៅ​ថ្ងៃ​ទី ១២, ១៣, ១៩, ២០ ខែ​កុម្ភៈ​ សម្រាប់​ជើង​ទី ១ និង​ជើង​ទី២ ត្រូវ​លេង​នៅ​ថ្ងៃ​ទី ៥, ៦, ១២, ១៣ ខែ​មីនា៕

អត្ថបទ៖ ហ៊ីម រស្មី