មកមើល ៩សន្លឹក រូបភាពរំជួលចិត្តបំផុតពីគ្រោះរាំងស្ងួតជាង ៣០ឆ្នាំនៅអ៊ីរ៉ង់

  • 2018-12-15 06:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​មួយ​ចំនួន បង្ហាញ​ពី​លទ្ធ​ផល​នៃ​គ្រោះរាំង​ស្ងួត​ជាង ៣០​ឆ្នាំ​នៅ​ខេត្ត Kerman ភាគ​ខាង​ត្បូង​ប្រទេស អ៊ីរ៉ង់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​បម្រែបម្រួល​អាកាស​ធាតុ។

អ្នក​ថត​រូប​ឯកសារ​ឈ្មោះ Mohammad Baghal Asghari បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Kerman ដើម្បី​ផ្ដិត​យក​រូបភាព​ដែល​ត្រូវ​បាន​រង​គ្រោះ​ពី​ភាព​រាំង​ស្ងួត។ បណ្ដុំ​រូបភាព​របស់​លោក​ឈ្មោះ Forgotten Dried Land បាន​បង្ហាញ​ពី​គ្រោះ​រាំង​ស្ងួត​ដែល​បន្ដ​កើត​ឡើង​ជាង​ ៣០​ឆ្នាំ ធ្វើ​ឲ្យ​រីង​ទឹក​អណ្ដូង, កសិករ​បាត់​បង់​ផល​ដំណាំ និង​កង្វះ​ខាត​សេវា​សុខភាព​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ច្រើន​លើ​ប្រជាជន។

គួរ​ឲ្យ​ដឹង​ថា ក្រៅ​ពី​ខេត្ត Kerman បម្រែបម្រួល​អាកាសធាតុ​ក៏​បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​មួយ​ចំនួន​ទៀត​ជុំវិញ​ប្រទេស​អ៊ីរ៉ង់​ដូចជា West Azarbaijan, Khorasan និង Bushehr ជា​ដើម៕

(ក្មេងៗត្រូវដើរជាង ៣គីឡូម៉ែត្រទើបអាចមានទឹកងូត)

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម