ធានាថាសប្បាយខ្លាំង! តំបន់ទេសចរណ៍មួយ នៅជិតបង្កើយខេត្តកោះកុង ទេសភាពស្អាតបំផុត

  • 2018-12-15 10:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​កោះកុង​ជា​ទឹក​ដី​ដ៏​ស្រស់​បំព្រង​នៅ​ទិស​និរតី​ នៃ​ប្រទេស​កម្ពុជា ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ តាំង​ពី​នៅ​តាម​ផ្លូវ​រហូត​មក​ដល់​ទឹក​ដី​បៃតង​ខ្ចី។ មក​ដល់​ខេត្ត​កោះកុង​ភ្ញៀវ​ទេសចរ​មិន​ដែល​រំលង សហគមន៍​ទេសចរ​ពាម​ក្រសោប​ឡើយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ខេមរភូមិន្ទ ពោល​មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីរួម​ខេត្ត។

ស្ថិត​នៅ​ក្នុង​ភូមិ​បឹង​កាយ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង  សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ពាម​ក្រសោប គឺ​ជា​កន្លែង​​មួយ​ដ៏​ស្រស់​ស្អាត​បំផុត គ្រប​ដណ្ដប់​ដោយ​ព្រៃ​កោង​ការ​រាប់​ពាន់​ហិកតា ដ៏​ខៀវ​ខ្ចី ពេល​ទៅ​ដល់​ទីនោះ​ប្រាកដ​ជា​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ស្រស់​ស្រាយ។

បើ​តាម​អ្នក​ស្រី ប៉ោង ដែល​ជា​អ្នក​លក់​សំបុត្រ​នៅ​ទី​នោះ ប្រាប់​ថា ភ្ញៀវ​ដែល​មក​ទស្សនា​នៅ​ទី​នេះ​ត្រូវ​ទិញ​សំបុត្រ សម្រាប់​​ភ្ញៀវ​ជាតិ៣ពាន់រៀល ចំពោះ​ភ្ញៀវ​អន្តរជាតិ៥ពាន់​រៀល។ ក្រៅ​ពី​ដើរ​ទស្សនា​នៅ​តំបន់​​មួយ​ចំនួន នៅ​ទី​នេះ​ក៏​មាន​​ទូក​ជួល​ជិះ ទស្សនា​​ទេសភាព​ព្រៃ សម្រាប់​ឆ្នេរ សត្វ និង ភូមិ​នេសាទ ផង​ដែរ។ តម្លៃ​ទូក​​​មាន​​ថ្លៃ​ចាប់​ពី២ម៉ឺនរៀល រហូត ដល់​៧ម៉ឺនរៀល អាស្រ័យ​ទៅ​តាម​ទីកន្លែង​ជិត​ឬ​ឆ្ងាយ៕

សូម​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ