ក្បាច់​អបអរ​​ប៉េណាល់ទី​​របស់​​ Ronaldo បាន​កាត​លឿង​​មួយ

  • 2018-12-16 02:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១​គ្រាប់​របស់​ Ronaldo យប់មិញ​គឺ​ជា​គ្រាប់​បាល់​ទី ៥០០០ របស់ Juventus នៅ​ក្របខ័ណ្ឌ​ Serie A រាប់​បញ្ចូល​គ្រប់​ពេល​ណា​ទាំង​អស់ ហើយ​ក៏​ជា​គ្រាប់​បាល់​ដែល​ជួយ​ Juventus យក​ឈ្នះ​ម្ចាស់​ផ្ទះ Torino ០-១ ដើម្បី​បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន។

ប៉ុន្តែ​បាល់​ប៉េណាល់​ទី​​នៅ​នាទី​ទី​៧០​របស់​តារា​ឆ្នើម​ព័រទុយហ្គាល់​ត្រូវ​បាន​អាជ្ញាកណ្តាល​​ថែម​ជូន​កាត​លឿង​មួយ​ទៀត​ឲ្យ​ Ronaldo ដោយសារ​តែ​ក្បាច់​អបអរ​ ដោយ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​កាល​រូប​នេះ​។

ក្រោយ​ស៊ុត​ប៉េណាល់ទី​ចូល Ronaldo បាន​​រត់​សំដៅ​ទៅ​កាន់​អ្នកចាំទី Torino ​ដែល​​សង្គ្រោះ​បាល់​មិន​បាន​ហើយ​យក​ស្មា​ខ្លួន​ទៅ​បុក​នឹង​ស្មា​អ្នកចាំទី Ichazo បន្តិច​ដើម្បី​អបអរ​គ្រាប់​បាល់​ស៊ុត​ចូល​របស់​គេ។

​​​យ៉ាងណាក្តី ក្រោយ​អាជ្ញាកណ្តាល​ជូន​កាដូ​កាត​លឿង Ronaldo មិន​បាន​តវ៉ា​អ្វី​ទាំង​អស់​ហើយ​​​ថែម​ទាំង​ញញឹម​ដោយ​ការ​ហួស​ចិត្ត។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ បច្ចុប្បន្ន​ស៊ុត​បាន​១២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Juventus ២១​ប្រកួត​គិត​គ្រប់​កម្មវិធី​ទាំង​អស់ និង បាន​បញ្ជូន​បាល់​ឲ្យ​មិន​រួម​ក្រុម​ស៊ុត​ចូល​៨​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត