ទីបំផុត ខាត់ វៃហាំង សារភាពរឿងបេះដូងចំពោះ ស៊ិន យូប៊ីន ហើយ

  • 2018-12-16 01:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដើរ​គ្នា​យ៉ាង​ត្រសង​ដូច​គូ​ស្នេហ៍​ទៅ​ចូល​រួម​កម្មវិធី​​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​នារី​របស់​ហាង Love Bonito Cambodia ល្ងាច​មិញ​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​២​​ ខាត់ វៃហាំង បាន​សារភាព​ថា​អំឡុង​ពេល​នេះ​​លោក និង​ ស៊ិន យូប៊ីន កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​​ទៅ​វិញ​ទៅ​មក​​​មុន​សម្រេច​ចិត្ត​​ចូល​រោង​ការ​នៅ​ថ្ងៃ​ណា​មួយ។

ការ​ប្រកាស​​មើល​ចិត្ត​ថ្លើម​គ្នា​​ទៅ​វិញ​​ទៅ​មក​នេះ​​​​ស្រប​ពេល​ ស៊ិន យូប៊ីន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​​លោក​ គឺ​ជា​បុរស​ម្នាក់​ស្ម័គ្រ​ចិត្ត​​​​ឲ្យ​នាង ផ្អែក​ស្មា​អស់​រយៈ​ពេល​​៥​ឆ្នាំ​ដោយ​ហែល​ឆ្លង​សុខទុក្ខ​ជាមួយ​គ្នា​មិន​ខ្វល់​ពី​ភាព​នឿយ​ហត់​ ឬ​លំបាក​អ្វី​ទាំង​អស់។ ចុង​ក្រោយ​ខាត់ វៃហាំង គឺ​ជា​ស្មា​ដ៏​រឹង​មាំ​សម្រាប់​នាង​ ផ្អែក​ដដែល។

សារ​នេះ​បាន​ធ្វើ​ឲ្យ​ ខាត់ វៃហាំង រំភើប​ស្ទើរ​ហោះ​ហើយ​ព្រម​សម្ដែង​​អារម្មណ៍​ពិត​ចេញ​ពី​បេះ​ដូង​ថា៖" ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​​មិន​នឹក​ស្មាន​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​​ហើយ​ប្រាប់​ថា ​ខ្ញុំ​គឺ​ជា​បុរស​ម្នាក់​ដែល​គាត់​ផ្អែក​ស្មា​អស់​រយៈ​ពេល​៥​ឆ្នាំ"។

ជា​ចុង​ក្រោយ​ ខាត់ វៃហាំង បញ្ជាក់​ថា ក្ដី​ស្នេហា​លោក រវាង​ ស៊ិន យូប៊ីន បាន​ចាប់​ផ្ដើម​ឡើង​​ក៏​ដោយ​សារ​​ពុក​ម៉ែ​បង​ប្អូន​ និង​ហ្វេន​ៗ​មួយ​ចំនួន​ដែរ​តែង​តែ​និយាយ​ផ្គូផ្គង​ថា លោក​និង​នាង ស័ក្ដិសម​គ្នា​ណាស់​​ប្រសិន​បើ​ក្លាយ​ជា​គូស្នេហ៍​ពិត​ប្រាកដ​មិន​ដឹង​យ៉ាង​ណា​នោះ​ទេ។ "ការ​និយាយ​ពី​ផ្គូផ្គង​ពី​ពុក​ម៉ែ​បង​ប្អូន​ចំពោះ​​យើង​ទាំង​ពីរ​នាក់ បាន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​តែ​ម្ដង​ទៅ"៕​

​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម