Ronaldo រក​ឃើញ​គ្រាប់​ទី១១ ជួយ Juventus បន្ត​ភាព​មិន​ដែល​ចាញ់

  • 2018-12-16 02:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ទាត់​ប៉េណាល់ទី​ចូល​មួយ​គ្រាប់​ក្នុង​ជំនួប Turin Derby ជួយ​ក្រុម​ Juventus យក​ឈ្នះ Torino ១-០ បន្ត​ភាព​មិន​ដែល​ចាញ់​ក្នុង​លីគ Serie A។

​Ronaldo បាន​បំប៉ោង​សំណាញ់​ទី​​ដែល​ជា​គ្រាប់​ទី​១១​របស់​ខ្លួន​រដូវ​កាល​នេះ​ តាម​រយៈ​បាល់​ប៉េណាល់ទី ក្រោយ​អ្នក​ចាំ​បម្រុង​របស់​ Torino កីឡាករ Salvador Ichazo បាន​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះថ្នាក់​លើ​ខ្សែ​ប្រយុទ្ធ Mario Mandzuki។

ក្នុង​ការ​ប្រកួត​នេះ​មាន​គ្រាប់​បាល់​កើត​ឡើង​តែ​១​គ្រាប់​គត់ ហើយ​វា​ក៏​គ្រប់គ្រាន់​សម្រាប់ Juventus បាន​៣​ពិន្ទុ​បន្ថែម​នៅ​សប្ដាហ៍​ទី១៦។ ជ័យជម្នះ​នេះ​ធ្វើ​ក្រុម​រហស្សនាម​សេះបង្កង់​មាន​៤៦​ពិន្ទុ ដាច់​ក្រុម​លេខ​២ Napoli ១១​ពិន្ទុ និង​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ