Real ឈ្នះ​ទាំង​ត្រដាបត្រដួស​លើ​ក្រុម​ក្បែរ​បាត​តារា ឡើង​លេខ​៣​បណ្ដោះអាសន្ន

  • 2018-12-16 02:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Thibaut Courtois ក្លាយ​ជា​វីរបុរស​ជួយ​​សង្គ្រោះ​បាល់​នៅ​ម៉ោង​បន្ថែម ឲ្យ​ក្រុម Real Madrid បន្ត​ឈ្នះ​ក្រុម​ផ្ទះ​លើ​ក្រុម Rayo Vallecano និង​ឡើង​មក​លេខ​៤​បណ្ដោះ​អាសន្ន​ក្នុង​តារាង​ពិន្ទុ La Liga។

ក្នុង​ការ​ប្រកួត​នេះ​គ្រាប់​បាល់​កើត​ឡើង​តែ​មួយ​គ្រាប់​គត់​ដោយ Karim Benzema  ទាត់​បញ្ចូល​ទី​នាទី​ទី​១៣។ Lucas Vazquez និង Toni Kroos សុទ្ធ​តែ​មាន​ឱកាស​រក​គ្រាប់​បាល់ តែ​សំណាង​មិន​ហុច​ឲ្យ ខណៈ Sergio Ramos ត្រូវ​រក​បាន​១​គ្រាប់​ដែរ តែ​ត្រូវ​អាជ្ញាកណ្ដាល​ចាប់ Offside។

មើល​តាម​ស្ថិតិ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ​ Real Madrid គ្រប់គ្រង​​បាល់​ច្រើន​ជាង​ភ្ញៀវ ប៉ុន្តែ​ចំពោះ​ការ​មាន​ឱកាស​ស៊ុត​វិញ Rayo Vallecano មាន​ដល់​១១ដង ឯ Real មាន​៩​ដង។ ត្បិត​​ពេល​នេះ Real ឈរ​នៅ​លេខ​៣ តែ​ពួក​គេ​អាច​នឹង​ធ្លាក់​មក​លេខ​៤​វិញ ប្រសិន​ក្រុម​ Sevilla ដែល​គម្លាត​តែ​១​ពិន្ទុ​​ឈ្នះ​ការ​ប្រកួត​យប់​នេះ​លើ​ក្រុម Girona៕

អត្ថបទ៖ ហេង សុធារិទ្ធិ