រក​ឃើញ​ក្រុម​ដែល​ត្រូវ​ជួប Real Madrid នៅ Club World Cup វគ្គ Semi-Final

  • 2018-12-16 03:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​ប្រចាំ​នៅ​តំបន់​អឺរ៉ុប Real Madridត្រូវ​​តទល់​នឹង​ក្រុម Kashima Antlers នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA Club World Cup ក្រោយ​ក្រុម​ជើង​ឯក​នៅ​តំបន់​អាស៊ី​មួយ​នេះ​យក​ឈ្នះ​ក្រុម​ម៉ិចស៊ិក​ CD Guadalajara ៣-២ កាល​ពី​ម្សិលមិញ។

ក្នុង​ការ​ប្រកួត Guadalajara ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាន​មុន​ដោយ​កីឡាករ Angel Zaldivar នាទី​ទី​៣ តែ​ត្រូវ​កីឡាករ​ Ryoto Nagaki តាម​ស្មើ​វិញ​នាទី​៤៩។ មិន​ទាន់​អស់​ចិត្ត Kashima Antlers បាន​បន្ថែម​២​គ្រាប់​​ទៀត​នាំ​មុខ​វិញ​ម្ដង សម្រេច​ដោយ​កីឡាករ​ Serginho និង Hiroko Abe។

យ៉ាងណាមិញ​ នៅ​ម៉ោង​បន្ថែម​៩០​នាទី​ទៅ​ហើយ  Leo Silva របស់​ក្រុម Kashima បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ផ្ដល់​កាដូ​ដល់​ក្រុម Guadalajara។ លទ្ធផល​បន្ត​ចប់​​ម៉ោង ធ្វើ​ឲ្យ Kashima Antlers ឈ្នះ ៣-២ ឡើង​ទៅ​វគ្គ​បន្ត។

Kashima Antlers នឹង​ត្រូវ​ប៉ះ Real នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ រំឭក​អនុស្សាវរីយ៍​ចាស់​ពួក​គេ​ធ្លាប់​​​ជួប​គ្នា​នៅ Club World Cup វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៦ កាល​នោះ​ក្រុម​របស់​អេស្ប៉ាញ​ឈ្នះ ៤-២ នៅ​ម៉ោង​បន្ថែម៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម