ត្រៀមញាក់! ទេសចរណ៍តន្ត្រីរ៉កធំបំផុតធានាម៉ាប្លែកអារម្មណ៍នឹងលេចឡើងទូទាំងប្រទេសឆាប់ៗនេះ

  • 2018-12-16 07:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដូវ​វស្សា​បាន​កន្លង​ផុត​ទៅ រដូវ​រំហើយក៏​បានចូល​មកដល់ ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការចាប់​ផ្តើម​ការ​ប្រ​គុំ​តន្ត្រី​ទេសចរណ៍​ទៅតាម​បណ្តាល​ខេត្ត​ក្រុង​នានា​ទូ​រទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ដូច​សព្វមួយដង ពី​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​ បានចាប់ផ្តើម​អនុវត្ត​នូ​វ​គ​ម្រោង​ដំណើ​រ​កម្សាន្ត​តន្ត្រី​ទេសចរណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ទៅ​ទូទាំង​ប្រទេស​ចាប់ពី​ល្ងាច​ម៉ោង ៦ ថ្ងៃ​សៅរ ទី​១៥ ធ្នូ ឆ្នាំ ២០១៨ ត​ទៅ។

​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៨ ៖

​តន្ត្រី​ទេសចរណ៍​ប្រចាំឆ្នាំ ២០១៨-២០១៩ បានចាប់ផ្តើម​ដំបូង​គេ​បំ​ផុត​នៅលើ​ទឹកដី​ក្រុង​ច្បារ​មន ខេត្ត​កំពង់ស្ពឺ នៅឯ​ដី​ឡូដ៍​លោក​ឩ​កញ្ញ៉ា ឈួន គីម​សាន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្បែរ​ផ្សារ​កំពង់ស្ពឺ ដោយ​មាន​ការចូលរួម​ស​សម្តែង​ពី​កំពូល​តារាច​ម្រៀ​ង​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូ​ព្រឹក កញ្ញា សួស វី​ហ្សា កញ្ញា ឈិន រតនៈ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា កញ្ញា វី ឌី​ណេត កញ្ញា កែវ សុ​បញ្ញា លោក ឆន សុវណ្ណ​រាជ លោក វ​ង្ស តារា​រតនា និង លោក វ៉ាន់ ផល្លី ជាដើម​។

​តន្ត្រី​ទេសចរណ៍​ស្រា​បៀរ​កម្ពុជា ឆ្នាំ ២០១៨-២០១៩ ត្រូវបាន​ដាក់​ឈ្មោះ​ជា​ភាសាបរទេស​ថា “​រ៉ក​ឌឺ​នេ​សិន ខន​សើ​ត - Rock the Nation Concert” ។ ឈ្មោះ​នេះ​ត្រូវ​បានជ្រើសរើស​ឡើង​ដោយ​ស្របទៅតាម​ប្រភេទ​តន្ត្រី​បែប​រ៉​ក ដែល​ត្រូវ​យកមក​លេង​កំដរ​អារម្មណ៍ទស្ស​និក​ជន​ដែល​មក​ទស្សនា​កម្សាន្ត​។

​លោក លាង ពៅ (​ភី​ត​ធើរ​) អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) បាន​មាន​ប្រសាសន៍ថា ​“ មូលហេតុ​ដែល​យើង​ជ្រើសរើស​យក​តន្ត្រី​បែប រ៉​ក សម្រាប់​តន្ត្រី​ទេសចរណ៍​ស្រា​បៀរ​កម្ពុជា​នៅ​ឆ្នាំ​នេះ គឺ​ដោយ​យើង​គិតថា រ៉​ក ជា​ចង្វាក់ភ្លេង​ដែល​កន្ត្រាក់​អារម្មណ៍​ខ្លាំង​រាល់ពេល​ដែល​ទស្ស​និក​ជន​បាន​ស្តាប់​វា ហើយ​វា​ជា​ចង្វាក់​ដែល​នាំមក​នូ​វ​ភាព​សប្បាយរីករាយ​ខ្លាំង​បើ​ទោះបីជាប​ទច​ម្រៀ​ង​បែប​មនោសញ្ចេតនា ឬ បែប​កន្ត្រាក់​ទ​ន្ទ្រាំ​ជើង​ក្តី​។​” ​លោក​បន្ត​ទៀត “​តាម​ការប៉ាន់ស្មាន​របស់​ខ្ញុំ ចង្វាក់​នេះ អាច​នឹង​អោយ​ទស្ស​និក​ជន​ដែល​មក​ទស្សនា​មាន​អារម្មណ៍​ប្លែក​ប​ន្តិ​ច ប៉ុន្តែ​ខ្ញុំ​ជឿថា ពួកគេ​នឹង​ទទួលបាន​នូ​វ​ភាព​សប្បាយរីករាយ​ជាមួយ​ការ​ប្រគុំ​តន្ត្រីស្រា​បៀរ​កម្ពុជា​ឆ្នាំ​នេះ​ជាង​ឆ្នាំ​ណា​ណា​ទាំងអស់​។​”

​លោក​បន្ថែម​ទៀតថា “​ក្រៅពី​ការ​ប្រគុំត​ន្ត្រី Rock the Nation នេះ ក្រុមហ៊ុន​ក៏​មាន​ការបង្ហាញ​ដាក់តាំង​លក់​នូ​វ​ផលិតផល​ភេសជ្ជៈ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើរី​ជី​ស ក្នុង​តម្លៃ​សម​រម្យ​ជាមួយ​ការផ្តល់ជូន​បន្ថែម​នូ​វ​កាដូរ​ផ្សេងៗ និង ឱកាស​ឈ្នៈ​រង្វាន់​ដូចជា ទូរ​ស័ព្ទ អាយ​ហ្វូន​អិច iPhone X និង ម៉ូតូ​ហុងដា​ឌ្រី​ម​ឆ្នាំ ២០១៩ ទៅដល់​អតិ​ថិ​ជន​ដែល​មក​ចូលរួម​ជាវ​ភេសជ្ជៈ​ណាមួយ ដូចជា ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត​បាលី​ប្លែក ភេសជ្ជៈ​អា​យស៍ ទឹក​ផ្លែឈើ​ជូ​ប ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក និង ទឹកបរិសុទ្ធ​កម្ពុជា ជាដើម​។​”​

​លោក លាង ពៅ (​ភី​ត​ធើរ​) បាន​បញ្ចប់​កិច្ច​សំភៀ​ស​ជា​មួយក្រុម​សារ​ពត៌មាន​របស់​យើង ដោយ​សូម​គោរ​ព​អញ្ជើញ​ប្រជា​ជន​កម្ពុជា​នៅតាម​បណ្តាល​ខេត្ត​ក្រុង​ទាំងអស់​ចូលរួម​ទស្សនា និង ទទួល​យក​ភាព​រីករាយ​ពី​ប្រគុំ​តន្ត្រីស្រា​បៀរ​កម្ពុជា​នេះ រាល់ពេល​ដែល​ការ​ប្រគុំ​តន្ត្រីនេះ​ទៅដល់​ទី​រួម​ខេត្ត​របស់​លោកអ្នក​។

​ខ្មែរ ប៊ែ​វើរី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយ​ក៏​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​អ៊ិច​ស្ត្រា​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អា​យស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕​

អត្ថបទ៖ អន សុភក្ត្រា