Cecilia Cheung បង្អួត​រាង​ជា​លើក​ដំបូង ក្រោយ​សម្រាល​កូន​ទី​៣

  • 2018-12-16 07:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Cecilia Cheung បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​សារព័ត៌មាន​ជា​ថ្មី ក្រោយ​រូប​នាង បាន​សម្ងំ​លាក់​ខ្លួន​សម្រាល​កូន​ទី​៣​របស់​នាង​ស្ងាត់​ៗ។

ជាមួយ​គ្នា​នេះ​ដែរ តារា​ស្រី​កើត​ក្នុង​ឆ្នាំ ១៩៨០ រូប​នេះ បាន​ធ្វើ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​មាន​ការ​ច្របូកច្របល់ ខណៈ​សំនួរ​ជា​ច្រើន​ត្រូវ​បាន​ចោទ​សួរ​ថា តើ​ឪពុក​បង្កើត​របស់​ទារក​ក្រោយ​នេះ ជា​នរណា​ឲ្យ​ពិត​ប្រាកដ? ខណៈ​ឪពុក​ក្មេង នៅ​តែ​ស្ថិត​ជា​ការ​អាថ៌កំបាំង​នៅ​ឡើយ​នោះ មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា អ្នក​ជំនួញ​សិង្ហបុរី វ័យ ៦៥​ឆ្នាំ​ម្នាក់ គឺ​ជា​ឪពុក​របស់​កូន​ទី​៣ Cecilia Cheung។

ក្រោយ​ប្រធាន​បទ​ពាក់ព័ន្ធ​នឹង​កូន​ក្រោយ​របស់​នាង ហាក់​សាបរលាប ថ្មី​ៗ​នេះ Cecilia Cheung បាន​បង្អួត​រូបរាង​របស់​នាង​ជា​លើក​ដំបូង ក្រោយ​សម្រាល​កូន​រួច ទើប​តែ​បាន​ប៉ុន្មាន​សប្ដាហ៍មក​នេះ។ តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​ប៉ុន្មាន​សន្លឹក​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​វ័យ​កាន់​តែ​ជ្រេ រួម​ទាំង​មាន​កូន​ច្រើន​ក្ដី ប៉ុន្តែ​រូបរាង​របស់​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ នៅ​តែ​ស្រស់​ស្អាត​ខ្លាំង មើល​ទៅ​មិន​ដូច​ជា​ស្ត្រី​ដែល​ទើប​តែ​សម្រាល​កូន​រួច​នោះ​ឡើយ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម