Army របស់​ក្រុម BTS ជាប់​ឈ្មោះ​ជា​សហគមន៍​អ្នកគាំទ្រច្រើនជាងគេប្រចាំឆ្នាំ ២០១៨លើ Instagram

  • 2018-12-16 08:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ Instagram បាន​ធ្វើ​ការ​សង្ខេប​ឡើង​វិញ​នៅ​រឿង​រ៉ាវ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​បំណាច់​ឆ្នាំ ២០១៨​នេះ។

ជាមួយ​គ្នា​នេះ​ដែរ សហគមន៍​អ្នក​គាំទ្រ Army របស់​ក្រុម​ចម្រៀង BTS បាន​ជាប់ឈ្មោះជា​កំពូលសហគមន៍​អ្នក​គាំទ្រ​ដែល​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Instagram ក្នុង​ឆ្នាំ ២០១៨ ។

ជា​ការ​ពិត​ណាស់ Army ដែល​ជា​ឈ្មោះ​អ្នក​គាំទ្រ​របស់​ក្រុម BTS នេះ មិន​ត្រឹម​តែ​សកម្ម​តែ​លើ​បណ្ដាញ​សង្គម Instagram ប៉ុណ្ណោះ​ទេ ក្រុម​អ្នក​គាំទ្រ​ទាំង​នេះ តែង​តែ​ធ្វើ​គ្រប់​យ៉ាង​មិន​តែ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ ស្មោះស្ម័គ្រ​របស់ខ្លួន​ចំពោះ​តារា​ប្រចាំ​ចិត្ត​របស់​ពួកគេ។

ក្រៅ​ពី​អ្នក​គាំទ្រ​ក្រុម​ចម្រៀង BTS ក្នុង​ការ​សង្ខេប​រឿង​រ៉ាវ​កំពូល​ៗ​ប្រចាំ​ឆ្នាំ​នេះ​ដែរ កន្លែង​កម្សាន្ត Disneyland ប្រចាំ​ទីក្រុង​តូក្យូ បាន​ជាប់​ឈ្មោះ​ជា​កន្លែង​ដែល​សប្បាយ​ជាង​គេ​លើ​ពិភពលោក ខណៈ បទ "In My Feeling” របស់ Drake ជាប់​ជា​កំពូល​ក្បាច់​រាំ​ដែល​ពេញ​និយម​ប្រចាំ​ឆ្នាំ​ផង​ដែរ បូករួម​នឹង​កំពូល​រឿង​រ៉ាវ​ពិសេស​ប្រចាំ​ឆ្នាំ​ផ្សេង​ៗ​មួ​យ​ចំនួន​ទៀត៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា