មេដឹកនាំថ្មីនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជានឹងបង្ហាញស្នាដៃអាណត្តិដំបូង

  • 2018-12-16 10:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) រកឃើញមេដឹកនាំថ្មីក្នុងអាណ្តតិទី៦ គឺលោក ច្រឹក សុខនីម ជំនួសលោក គីម ហ៊ាង ដែលត្រូវបានជ្រើសរើសជាប្រធានតាមរយៈការឆ្នោត កាលពីថ្មីៗនេះ។ បន្ទាប់ពីទទួលបានតំណែងជាប្រធានថ្មី លោកក៏បង្ហើបយុទ្ធសាស្រ្តសំខាន់ៗក្នុងការដឹកនាំសមាគម និងតម្រង់ទិសដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ចាប់ផ្តើមនៅឆ្នាំ២០១៩។

លោក ច្រឹក សុខនីម នៅកណ្ដាល

ប្រធានថ្មីរូបនេះ បានអះអាងថា នៅចំពោះមុខ ជំហានដែលត្រូវធ្វើដំបូងគឺ ការដាក់មនុស្សអោយត្រូវកន្លែង និងចំជំនាញ ជាគោលការណ៍គន្លឹះដែលលោកធ្លាប់បានដឹកនាំកន្លងមកប្រកបដោយប្រសិទ្ធិភាព និងជោគជ័យ ហើយគោលការណ៍ដឹកនាំមួយនេះក៍នឹងត្រូវយកមកអនុវត្តក្នុងការដឹនាំសមាគម។

ជាបទពិសោធន៍ដែលបានប្រឡូកក្នុងវិស័យអចលនទ្រព្យជាង ១៣ឆ្នាំកន្លងមកនេះ លោក សុខនីម បានគូសបញ្ជក់ថា លោកបានដឹកនាំក្រុមហ៊ុនរបស់លោកចាប់តាំងពីមានបុគ្គលិកចំនួន ៣ទៅ៤នាក់រហូតដល់ទៅជិត៦០ នាក់ ដែលជាទឡ្ហីករណ៍មួយសម្រាប់រូបលោកក្នុងការដឹកនាំ ជាពិសេសអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងដឹកនាំ ក៍ដូចជាផ្តល់ការប្រឹក្សាដល់សមាជិកនៃសមាគម។

លោក ច្រឹក សុខនីម

ជាក់ស្ដែងគោលការណ៍ និងផែនការយុទ្ធសាស្ត្រសំខាន់ចំនួន៤ ដែលប្រធានថ្មីខាងលើបង្ហាញដូចជា៖

  • ទី១ ការបង្កើតក្រុមប្រឹក្សាយោបល់ទៅលើផ្នែកច្បាប់ ដែលនឹងត្រូវលើកយកមកសិក្សាដើម្បីអោយការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យ កាន់តែមានភាពល្អប្រសើរដែលមានការធានាដោយច្បាប់។

  • ទី២ គឺផ្តោតលើជំនួយបច្ចេកទេសប្រឹក្សាយោបល់ទៅលើការអាជីវកម្មដល់សមាជិក ក្នុងន័យពង្រឹងកិច្ចការផ្ទៃក្នុងរបស់សមាគម ហើយសមាជិកទាំងអស់របស់សមាគមត្រូវបានចាត់ទុកជាដៃគូ ដើម្បីធ្វើការរួមគ្នា ផ្តល់ឱកាសឱ្យគ្នា ព្រមទាំងឱ្យតម្លៃអោយគ្នាទៅវិញទៅមក។

  • ទី៣ ពង្រឹងការទំនាក់ទំនងរបស់សមាគមលើឆាកអន្តរជាតិតាមរយៈវេទិការនៃបណ្តាញសម្ព័ន្ធអចលនវត្ថុអាស៊ាន (AREAN) និងសមាគមអចលវត្ថុ NRA (The National Association of Realtors) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

  • និងទី៤ ផ្តោតលើគឹចំណេះដឹង ក្នុងការបង្កើតវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មីៗបន្ថែមដែលមានពីមុនមក ដើម្បីបង្កើនប្រសិទ្ធិភាពការងារដល់សមាជិក៕

អត្ថបទ៖ ស៊ិន សាវ៉េត