ស្ថានីយ​សាក​ថ្ម​ល្បឿន​លឿនថ្មី ​ប្រើ​ពេល ៣ នាទី រត់​បាន ១០០ គីឡូម៉ែត្រ​

  • 2018-12-17 02:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW AG និង Porsche បាន​បង្ហាញ​ស្ថានីយ​សាក​ថ្ម​ល្បឿន​លឿន ដែល​មាន​សមត្ថភាព​សាក​រថយន្ត​អគ្គិសនី​ឲ្យ​រត់​បាន ១០០ គីឡូម៉ែត្រ ប្រើ​ពេល​ត្រឹម ៣ នាទី។ ការ​អភិវឌ្ឍន៍​នេះ បាន​នាំ​មុខ​ក្រុមហ៊ុន Tesla។​

គំរូ​ឆ្នាំង​សាក​ល្បឿន​កប់​នេះ​អាច​ផ្តល់​ថាមពល​ប្រមាណ ៤៥០ គីឡូវ៉ាត់ ដែល​ច្រើន​ជាង​បី​ដង​នៃ​ប្រព័ន្ធ​សាក​ថ្ម Superchargers របស់ Tesla។ រថយន្ត​សាកល្បង ដែល​បាន​បង្កើត​ក្នុង​ការ​ទទួល​ថាមពល​ច្រើន​នេះ អាច​សាក​បាន ៨០% ប្រើ​ពេល​ត្រឹម​ ១៥ នាទី។ ស្ថានីយ​សាក​ថ្ម​របស់ Tesla ត្រូវ​ប្រើ​ពេល ៣០ នាទី ដើម្បី​ឈាន​ដល់​កម្រិត​នោះ​។ 

សម្ព័ន្ធ​ក្រុមហ៊ុន​សំខាន់ៗ​រួមមាន BMW, Porsche, Phoenix Contact E-Mobility GmbH និង Allego GmbH រួម​ទាំង Siemens AG សុទ្ធ​តែ​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​សាក​ថ្ម​ដ៏​ខ្លាំង​នេះ​។ ស្ថានីយ​មាន​ការ​បើក​ទូលាយ​ជា​សាធារណៈ​ក្នុង​រដ្ឋ Bavaria និង​អាច​ប្រើ​ដោយ​ស៊េរី។ 

ម៉ូដែល​រថយន្ត​មាន​ស្រាប់ មិន​អាច​ទទួល​យក​ចំនួន​ថាមពល​ខ្ពស់ ដែល​ឆ្នាំង​សាក​ថ្ម​លឿន​ថ្មី​នេះ​ផ្តល់​ឲ្យ​នោះ​ទេ​។ ដើម្បី​ធានា ឲ្យ​រថយន្ត​សាកល្បង​រ៉ាប់រង​នឹង​ចំនួន​ថាមពល​ពេញ​នេះ ក្រុមហ៊ុន Porsche បាន​កែប្រែ​ប្រព័ន្ធ​បញ្ចុះ​កម្តៅ (Cooling System) ដើម្បី​រក្សា​សីតុណ្ហភាព​ថ្ម​ឲ្យ​មាន​ស្ថិរភាព រួម​ទាំង​ខ្សែ​សាក​ផង​ដែរ​ មិន​ឲ្យ​កើន​កម្តៅ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ http://freeautomotivenews.com/bmw-porsche-test-3-minute-ev-charger-faster-teslas/

ប្រភព៖ freeautomotivenews   ប្រែ​សម្រួល៖ ប៊ុនធឿន