កំណត់ត្រា​មិន​​ចាញ់២២​ប្រកួត​​របស់ Arsenal ទីបំផុត​ត្រូវ​បញ្ចប់​ដោយ Southampton

  • 2018-12-17 02:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Southampton បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​២២​​ប្រកួត​ជាប់​គ្នា​របស់​ Arsenal ក្នុង​រដូវ​កាល​នេះ ក្រោយ​យក​ឈ្នះ​យប់​មិញ​លទ្ធផល ៣-២។

២​គ្រាប់​របស់​ក្រុម​កាំភ្លើង​ធំ​ធ្វើ​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ Henrikh Mkhitaryan ខណៈ​ Danny Ings​រក​បាន​២​គ្រាប់​ដូច​គ្នា​ឲ្យ Southampton មុន​ពេល Charlie Austin សម្រេច​បាន​គ្រាប់​ទី​៣​នាទី​៨៥ ជួយ​ក្រុម​បាន​ជ័យជម្នះ។

នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ដំបូង​ក្នុង​ផ្ទះ​សម្រាប់ Southampton នៅ​ក្នុង​លីគចាប់​តាំង​ពី​ខែ​មេសា​មក។ ចប់​ការ​ប្រកួត​លោក Ralph Hasenhuttl ដែល​ជា​​អ្នក​ចាត់​ការ​របស់ Southampton ក៏​បាន​សុំទោស​ទៅ​កាន់​លោក Unai Emery បន្ទាប់​ពី​ភ្លេច​ចាប់​ដៃ​ ដោយ​សារ​តែ​អារម្មណ៍​រំភើប​ខ្លាំង​ពេក៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ