ឡាវឈ្នះឈុតតំណាងជាតិស្អាតបំផុតក្នុងការប្រកួតបវរកញ្ញាចក្រវាល ២០១៨

  • 2018-12-17 02:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោមឈុតតំណាងជាតិបវរកញ្ញាចក្រវាល ២០១៨ ជិត១០០ប្រទេស ឈុត​តំណាង​ជាតិ​របស់​បវរ​កញ្ញា​ចក្រវាល​ឡាវ បាន​ឈ្នះជា​ឈុត​តំណាង​ជាតិល្អ​បំផុត​ប្រចាំ​ការ​ប្រកួត Miss Universe 2018 នេះ។

ឈុត​តំណាង​ជាតិ​នេះ​រចនា​ឡើង​យ៉ាង​សម្រិត​សម្រាំង​បំផុត​ពី​អ្នក​ច្នៃ​ម៉ូដ​ឡាវ ដែល​មានមាន​ពណ៌​មាស​លឿង​ឆ្អិន​ឆ្អៅ ប្រកប​ដោយ​ក្បូរ​ក្បាច់​រចនា​យ៉ាង​ទាក់​ទាញ​បំផុត ឈ្នះឈុតមកពីបណ្តាប្រទេសជាច្រើនទៀតជុំវិញពិភពលោក។

ចង់​ដឹង​ថា ឈុត​តំណាង​ជាតិ​បវរកញ្ញា​ចក្រ​វាល​ឡាវ ដែល​គ្រង​ដោយ​បវរកញ្ញា On Ong Homsobath មាន​ភាព​ទាក់​ទាញ និង​ស្រស់​ស្អាត​យ៉ាង​ណា ទស្សនា​រូបភាព​ខាង​ក្រោម​នេះ

អត្ថបទ៖ ដេត ធន្នី