​វិសាខា​ បង្ហាញមុខ​​កីឡាករ​ថ្មី១២​នាក់ ​ក្នុង​នោះ​ក្រោន​មាន​៥​នាក់

  • 2018-12-17 02:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិសាខា​បាន​ប្រកាស​​សមាជិក​ថ្មី​​១២​រូប​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​នេះ សម្រាប់​ការ​ត្រៀម​រដូវ​កាល​ថ្មី​ក្នុង​ការ​ប្រជែង Hun Sen Cup និង លីគ​កំពូល​កម្ពុជា​​។

ក្រុម​វិសាខា

កីឡាករ​ថ្មី​ទាំង​១២​នាក់​នោះ​រួម​មាន ៖ខ្សែប្រយុទ្ធ ស៊ិន កក្កដា ​និង អ៊ិន សុដាវីត, ខ្សែការពារ អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា, កែន ចាន់សុភ័ក្ដ ៥ នាក់​នេះ​ជា​អតីត​កីឡាករ​ក្លឹប​ភ្នំពេញ​ក្រោន ។ ខ្សែ​បម្រើ-ប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន និង​ខ្សែការពារ ឆេង ម៉េង អតីត​កីឡាករ​ក្លឹប​ណាហ្គាវើល ។

សម្រាប់​ខ្សែ​ការពារ ផុន តៃនិញ, ខ្សែបម្រើ ឡុង ម៉េងហាវ, ខ្សែបម្រើ ទូច គឹមឆាយ, ខ្សែប្រយុទ្ធ ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលុត ​​៥​នាក់​នេះ​ជា​អតីត​កីឡាករ​សាលា​បាល់ទាត់​ជាតិ​បាទី ។

វិសាខា​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ កាល​ពី​រដូវ​កាល​មុន​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​ ដោយ​រក​បាន​៤៥ ពិន្ទុ​ក្នុង​ចំណោម ២២ ប្រកួត៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​