កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ៣ នៅអាស៊ីអាគ្នេយ៍ ជាជម្រើសល្អបំផុតដើម្បីទិញអចលនទ្រព្យ

  • 2018-12-17 03:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិនិយោគ​លើ​អចលនទ្រព្យ នៅ​តែ​ជា​ជម្រើស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​ចំណេញ​ច្រើន​បំផុត​មួយ។ វិនិយោគិន​សកល កំពុង​តែ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពួកគេ​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា សិង្ហបុរី មក​សម្លឹង​មើល​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ។

ពាណិជ្ជកម្ម កំពុងតែ​រីកចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន)។ ជាមួយ​គ្នា​នេះ​ដែរ ទីផ្សារ​អចលនទ្រព្យ​នៅ​ទូទាំង​អាស៊ាន កំពុងតែ​កើន​ឡើង​ខ្លាំង។

កម្ពុជា

កម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅ​ក្នុង​តំបន់ ជាមួយ​នឹង​កំណើន ៧% ហើយ​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុជា កំពុង​ឈាន​ទៅ​មុខ។ មិនតែប៉ុណ្ណោះ ការ​វិនិយោគ​របស់​ចិន បាន​បង្កើត​ភាព​រីក​ចម្រើន​ផ្នែក​សំណង់​នៅ​ទូទាំង​ប្រទេស។ តំបន់​ឆ្នេរ​ដូច​ជា​ក្រុង​ព្រះសីហនុ ក៏​កំពុង​រីកចម្រើន​ជា​លំដាប់ ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​មាត់​សមុទ្រ​ជា​ដើម។

ហ្វីលីពីន

ហ្វីលីពីន ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ទាំង ១០ នៅ​លើ​ពិភព​លោក​ផង​ដែរ ហើយ​សម្បូរ​ទៅ​ដោយ​ឱកាស​មាស ចំពោះ​ផ្នែក​អចលនទ្រព្យ។ ខណៈ​រដ្ឋធានី​ម៉ានីល នៅ​តែ​ជា​ការ​រំពឹង​ទុក​ដ៏​ល្អ ជា​ពិសេស​បើ​អ្នក​មាន​លុយ​ច្រើន ប៉ុន្តែ​ក៏​នៅ​មាន​ទីក្រុង​ជា​ច្រើន​ទៀត​កំពុង​តែ​បង្កើន​សន្ទុះ​របស់​ខ្លួន​ផង​ដែរ។

ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ទំហំ​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​ទូទាំង​កោះ​ចំនួន​ជាង ១៧ ០០០។ ប៉ុន្តែ​រាជធានី​ហ្សាកាតា គឺ​ជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្ដើម ព្រោះ​វា​ជា​ទីក្រុង​នៃ​ទីផ្សារ​អចលនទ្រព្យ​ដ៏​ក្ដៅ​បំផុត​មួយ​នៅ​អាស៊ី។ ការ​ធ្លាក់​ចុះ​តែ​មួយ​គត់ គឺ​វា​អាច​មាន​ភាព​លំបាក​សម្រាប់​ជនបរទេស​ក្នុង​ការ​ទិញ​អចលនទ្រព្យ​នៅ​ទី​នោះ ហើយ​ថ្លៃ​រត់​ការ​អាច​មាន​តម្លៃ​ខ្ពស់៕

ចុច​អាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង