សិល្បករគំនូរតាមជញ្ជាំងល្បីៗ ២០រូបមកពីជុំវិញពិភពលោក បង្ហាញស្នាដៃក្នុងកម្មវិធីធំ១នៅភ្នំពេញ

  • 2018-12-17 09:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈគំនូរតាមជញ្ជាំង មានការរីកចម្រើនខ្លាំងនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ដោយ​មើលឃើញទេពកោសល្យរបស់យុវវ័យខ្មែរ ជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃសិល្បៈគំនូរក្នុងប្រទេសកម្ពុជាស្រាប់ផងនោះ ទើបមានក្រុមការងារខ្មែរ និងបរទេស​មួយក្រុមរួមគ្នាបង្កើតជាកម្មវិធី Cambodia Urban Art Festival។

រូបការសម្ដែងសិល្បៈរាំសហសម័យ ដោយយុវជនខ្មែរ ក្នុងការតាំងពិព័ណ៌គំនូរសិល្បៈ

ដោយកម្មវិធីនេះ មានការចូលរួមពីសិល្បករគំនូរតាមជញ្ជាំងល្បីៗ ២០រូបមកពីច្រើនប្រទេសចូលរួមរយៈពេលពេញ១អាទិត្យនៅភ្នំពេញ ជាមួយយុវជនវិចិត្រករខ្មែរ ដែលមានទេពកោសល្យលើការគូរគំនូរលើជញ្ជាំង អ្នកចូលរួមទស្សនា និងតាមដានភាគច្រើនជាជនជាតិបរទេស និងជាភ្ញៀវទេសចរណ៍ប្រមាណ ១៥០០ នាក់។ នេះបើតាមការបញ្ជាក់របស់ កញ្ញា ពុំ ចាន់សូនីតា អ្នកតំណាងរៀបចំកម្មវិធី។

កញ្ញា ពុំ ចាន់់សូនីតា

កញ្ញា ពុំ ចាន់់សូនីតា បន្តថា នេះជាការរៀបចំកម្មវីធី Cambodia Urban Art Festival លើកទី៣ហើយ ហើយកម្មវិធីនេះលើសពីការបង្ហាញសិល្បៈគំនូរលើជញ្ជាំង វាជាការផ្សព្វផ្សាយពីកម្ពុជាទៅកាន់​ពិភពលោក តាមរយៈសិល្បៈ និងការជួបជុំរបស់មនុស្សមានឥទ្ធិពលលើវិស័យសិល្បៈប្រភេទសហសម័យ​លាយគ្នានឹងសិល្បៈគំនូរ។ ជាមួយនឹងភាពជោគជ័យនៃការបង្ហាញសិល្បៈគំនូរ នេះក៏ជាឱកាសបង្កើនភ្ញៀវទេសចរណ៍បរទេសមកកម្ពុ​ជាក្នុងពេលតែមួយ។ កញ្ញា ពុំ ចាន់សូនីតា រៀបរាប់៕

រូបភាពគំនូររបស់ យី កក្កដា
រូបគំនូររបស់សិល្បករបរទេស
អ្នកចូលទស្សនាជាយុវជន យុវនារីខ្មែរ
សិល្បករគំនូរបរទេស និងអ្នកមកចូលរួមជាយុវតីខ្មែរ
រូបភាពគំនូររបស់សិល្បករបរទេស
សិល្បករខ្មែរបង្ហាញគំនូររបស់ខ្លួនទៅភ្ញៀវបរទេស

អត្ថបទ៖ Sunny