ធ្លាប់តែមើល Pope សម្តែងជាសុភាពបុរស តែមួយរឿងនេះប្លែកអារម្មណ៍តែម្តង

  • 2018-12-17 04:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​ប្រុស​ដែល​ធ្លាប់​បាន​គ្រង​តំណែង​ជា​តួឯក​អស់​ជា​ច្រើន​រឿង​ប្រចាំ​ប៉ុស្តិ៍​លេ​ខ៣ថៃ Pope Tanawat តែង​តែ​សម្តែង​ជា​តួអង្គ​សុភាព​បុរស និង​ជា​ទី​ចង់​បាន​សម្រាប់​តួ​អង្គ​ស្រីៗ។ ដោយ​ឡែក​សម្រាប់​រឿង​ភាគ​ថៃ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​ខ្មែរ «ឪរវល់ អ៊ំក៏មិនទំនេរ» បែរ​ជា​សម្តែង​ជា​តួ​អង្គ​ក្រមិច​ក្រមើម និង​ពូកែ​កំប្លែង​ទៅ​វិញ។

«ឪរវល់ អ៊ំក៏មិនទំនេរ» ជា​រឿង​បែប​កំប្លែង​ លាយ​ឡំ​មនោ​សញ្ចេតនា ដោយ​តម្រូវ​ឲ្យ​តួ​ឯក​ប្រុស Teng (Pope) ដើរ​តួ​ជា​អ៊ំ​ប្រុស​ម្នាក់​ដែល​ត្រូវ​មើល​ថែ​ក្មួយ ដោយសារ​តែ​ឪពុក​ម្តាយ​របស់​គេ​ត្រូវ​ទៅ​រៀន​បន្ត​​នៅ​ក្រៅ​ប្រទេស។ បន្ទាប់​ពី​ទទួល​ភារៈ​ដ៏​ធំ​មួយ​នេះ ​Teng បាន​យក​ក្មួយ​ទៅ​ផ្ញើ​នៅ​កន្លែង​មើល​ថែ​ក្មេង ហើយ​ក៏​បាន​ជួប​ជាមួយ Chidao (Mew) ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្មួយ​របស់Teng។ គ្រាន់​តែ​បាន​ជួយ​ជាមួយ​ Chidao Teng ក៏​បាន​លង់​ស្រឡាញ់​នាង​ដោយ​មិន​បាន​ដឹង​ថា Chidao មាន​សង្សារ​រួច​ហើយ។ តែ​សំណាង​ល្អ​ដែលChidao និង​សង្សារ​របស់​នាង​មិន​សូវ​ចុះ​សម្រុង​គ្នា ស្រប​ពេល​ដែល​សង្សារ​របស់ Chidaoមិន​បាន​ស្មោះ​ជាមួយ​នាង​ផង​នោះ ធ្វើ​ឲ្យ Teng មាន​ឱកាស​ដើម្បី​បាន​ស្និទ្ធ​ជាមួយChidao។

រឿង​ភាគ​ថៃ​ខាង​លើ​នេះ​នឹង​ត្រូវ​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី ១៧ ខែធ្នូ រៀងរាល់​ថ្ងៃចន្ទ-សុក្រ វេលា​ម៉ោង ១២:០០ថ្ងៃត្រង់ បន្ទាប់​ពី​រឿង «ច្រឡំស្នេហ៍»៕

ទស្សនា​ឈុតខ្លី ខាង​ក្រោមនេះ៖