អស្ចារ្យ! រក​ឃើញ​ជយលាភី​ហាង​ល្បី​ឈ្មោះ​ និង​ចុងភៅ​ឆ្នើម​ ធ្វើ​ម្ហូប​អាហារ​អាមេរិក​ ប្រចាំ​ឆ្នាំ ២០១៨

  • 2018-12-17 07:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ កម្មវិធី​បង្ហាញ​ម្ហូប​អាហារ​ប្រចាំឆ្នាំ ២០១៨ ​ដែល​មាន​ឈ្មោះ​ថា "U.S. Foods Week" ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី 30 ខែ​វិច្ឆិកា​មក​ ឥលូវ​នេះ​រក​ឃើញ​ជយលាភី ​នឹង​បាន​ផ្ដល់​រង្វាន់​ដល់ ភោជនីយដ្ឋាន​​៥ ដែល​បាន​ច្នៃ​ប្រឌិត​គ្រឿង​ផ្សំ និង មេ​ចុងភៅ​វ័យ​ក្មេង​ ៣រូប ជំនាញ​ធ្វើ​ម្ហូប​អាហារ​អាមេរិក រួម​ទាំង​​ដៃគូ​នាំ​ចូល​គ្រឿង​ផ្សំ​ចំណី​អាហារ​អាមេរិក​ចំនួន ៦ស្ថាប័ន ទៀត។

សូមចុចអាន៖ ឆ្ងាញ់មាត់ហើយ! "U.S. Foods Week" នៅកម្ពុជា ហាងល្បីឈ្មោះ ១៦កន្លែងប្រូម៉ូសិនម្ហូប និងស្រាអាមេរិកជាពិសេសម៉ង

សកម្មភាព​លើក​កម្ពស់​ម្ហូប​អាហារ​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ឈាន​ទៅ​ដល់​ទី​បញ្ចប់​នៃ​កម្មវិធី ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន អង្គភាព​ជាប់​ពាក់ព័ន្ធ ក៏​មាន​ដូចជា ម្ចាស់​នាំ​ចូល​គ្រឿង​ទេស​ម្ហូប​អាហារ ម្ចាស់​ភោជនីយដ្ឋាន និង​មេ​ចុងភៅ​វ័យ​ក្មេង​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង ផ្សព្វផ្សាយ​គ្រឿងផ្សំ​ធ្វើ​ម្ហូប​អាហារ​ ដែល​មាន​គុណភាព​ខ្ពស់​មក​ពី​សហរដ្ឋអាមេរិក។

កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ថ្លែង​អរគុណ​ដល់​ស្ថាប័ន ដែល​ជាប់ពាក់ព័ន្ធ ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​កម្មវិធី ​"U.S. Foods Week" ក៏​ដូចជា​ប្រកាស​ភោជនីយដ្ឋាន​ដែល​បាន​ឈ្នះ​នូវ​ការ​ផ្សព្វផ្សាយ​មុខ​ម្ហូប​របស់​សហរដ្ឋអាមេរិក​ និង​ការ​ប្រកាស​លទ្ធផល​សម្រាប់​ការ​ប្រកួត​ប្រជែង​ផ្នែក​មេ​ចុង​ភៅ​វ័យ​ក្មេង​ផង​ដែរ។

កម្មវិធី​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃទី 30 ខែ​វិច្ឆិកា ឆ្នាំ 2018 នៅ​វិទ្យា​ស្ថាន​ម្ហូប​អាហារ​កម្ពុជា (ACAC) ជាមួយ​នឹង​សិក្ខាសាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​ចំនួន​ពីរ​ដង សម្រាប់​មេ​ចុងភៅ​ដែល​មាន​បំណង​ចង់​បង្កើន​ជំនាញ​របស់​ខ្លួន​បន្ថែម​ទៀត។ កាល​ពី​កម្មវិធី​នេះ ចាប់ផ្ដើម​បើក គឺ​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន និង​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត​បាន​ភ្លក់​នូវ​មុខ​ម្ហូប​ផ្សេងៗ​ដែល​ធ្វើ​ឡើង​ពី​ផលិតផល​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក។

ចាប់​ពី​ថ្ងៃ​ទី 1 ដល់​ថ្ងៃ​ទី 9 ខែ​ធ្នូ ភោជនីយដ្ឋាន​ឈាន​មុខ​ចំនួន 16 កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​ផ្សព្វផ្សាយ​មុខ​ម្ហូប និង ស្រា របស់​សហរដ្ឋអាមេរិក។

ក្នុង​អំឡុង​ពេល​ចុង​សប្ដាហ៍​ថ្ងៃ​ទី​ 1 និង​ទី 2 ខែ​ធ្នូ​ក្រុម​ការងារ​វាយ​តម្លៃ​ដាក់​ពិន្ទុ ​បាន​មក​ធ្វើ​ទស្សនកិច្ច​ភោជនីយដ្ឋាន​ចំនួន 16 កន្លែង ដើម្បី​ភ្លក់​រស​ជាតិ​ម្ហូប​អាហារ ដែល​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​មក​ពី​អាមេរិក។ ភោជនីយដ្ឋាន​ទាំង​អស់​នោះ​ត្រូវ​បាន​ទទួល​ពិន្ទុ ក៏​ដូចជា​ការ​វាយ​តម្លៃ​ទៅ​លើ​ភាព​ច្នៃ​ប្រឌិត ក្នុង​ការ​ធ្វើ​ម្ហូប ដោយ​ប្រើប្រាស់​គ្រឿង​ផ្សំ​ផ្សេងៗ ដែល​មក​ពី​សហរដ្ឋ​អាមេរិក។

សូម​ទស្សនា​រូបភាព​ខាង​ក្រោម​ ក្រោយ​បញ្ចប់​កម្មវិធី "U.S. Foods Week"

ភោជនីយដ្ឋាន 5 ដែល​បាន​ទទួល​រង្វាន់​សម្រាប់​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ផ្សំ​ផ្សេងៗ​គ្នា មាន​ដូចជា៖

  • ភាព​ច្នៃ​ប្រឌិត​ប្រើប្រាស់​សាច់​គោ​អាមេរិក​ច្រើន​បំផុត គឺ​បាន​ទៅ​ភោជនីយដ្ឋាន Yi San Chinese Restaurant Riverside
  • ភាព​ច្នៃ​ប្រឌិត​ទៅ​លើ​ការ​ប្រើប្រាស់​បន្លែ​មក​ពី​រដ្ឋកាលីហ្វ័រនីញ៉ា គឺ​បាន​ទៅ​លើ ភោជនីយដ្ឋាន KWest
  • ភាព​ប្រើ​ច្នៃ​ប្រឌិត​លើ​ការ​ប្រើប្រាស់​ដំឡូង​អាមេរិក​ គឺ​បាន​ទៅ​លើ ភោជនីយដ្ឋាន Blue Sky
  • ភាព​ប្រើ​ច្នៃ​ប្រឌិត​លើ​ការ​ប្រើប្រាស់​សណ្ដែក​ស្ងួត​អាមេរិក គឺ​បាន​ទៅ​លើ:  ភោជនីយដ្ឋាន Kwest
  • ភាព​ប្រើ​ច្នៃ​ប្រឌិត​លើ​ការ​ប្រើប្រាស់​សណ្ដែក​ខៀវ​ស្ងួត និង​គ្រាប់​ធញ្ញជាតិ​អាមេរិក​បាន​ទៅ​លើ​ភោជនីយដ្ឋាន Topaz 

នៅ​ថ្ងៃ​ទី 4 ខែ​ធ្នូ ការ​ប្រកួត​ប្រជែង​ចុងភៅ​វ័យក្មេង បាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា (ACAC) ។ មេ​ចុងភៅ​ក្មេងៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​បណ្ដា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​នានា​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម និង​បង្ហាញ​ពី​ជំនាញ​របស់​ពួកគេ​ក្នុង​ការ​ធ្វើ និង​រៀប​ចំ​មុខម្ហូ​ប ដែល​បង្ហាញ​ពី​ម្ហូប​អាហារ​របស់​សហរដ្ឋ​អាមេរិក។ ជា​លទ្ធផល​ចុង​មេ​ចុងភៅ​វ័យ​ក្មេង 8 នាក់​បាន​រៀបចំ​ម្ហូប​អាហារ ដែល​ប្រើប្រាស់ សាច់​គោ​អាមេរិក ដំឡូង​ជ្វា​សហរដ្ឋ ​អាមេរិក បន្លែ​ពី​រដ្ឋកាលីហ្វ័រនីញ៉ា និង គ្រាប់​ធញ្ញជាតិ​របស់​សហរដ្ឋ​អាមេរិក។

មេ​ចុង​ភៅ​វ័យ​ក្មេង​ខាង​ក្រោម​នេះ​ គឺ​ត្រូវ​បាន​ទទួល​បាន​រង្វាន់ សម្រាប់​ជំនាញ​ធ្វើ​ម្ហូប​របស់​ពួក​គេ​មាន​ដូចជា៖

  • ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​លើ​     ខុន វណ្ណា
  • ចំណាត់​ថ្នាក់​លេខ ២​ បាន​ទៅ​លើ      អ៊ូ រចនា
  • ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​លើ      ឡាយ ស្រីរ័ត្ន

លើស​ពី​នេះ​ទៀត ដៃ​គូរ​នាំ​ចូល​គ្រឿង​ផ្សំ​ចំណី​អាហារ​អាមេរិក​ចំនួន 6 ស្ថាប័ន ត្រូវ​បាន​ផ្ដល់​ការ​ថ្លែង​អំណរគុណ​លើក​ទឹក​ចិត្ត ដែល​ពួកគាត់​តែងតែ​គាំទ្រ និង​ជួយ​ជា​សម្ភារៈ​ផ្នែក​ដឹក​ជញ្ជូន​សម្រាប់​កម្ម​វិធី​នេះ មាន​ដូចជា៖

  • LSH Cambodia
  • Auskhmer Cambodia
  • Thai Huot
  • Lee’s Frozen
  • Hung Hiep
  • Celliers d’Asie

ភោជនីយដ្ឋាន​ចំនួន 16 ដែល​បាន​បង្កើត​នូវ​មុខ​ម្ហូប​ពិសេស សម្រាប់​ផ្សព្វផ្សាយ​ម្ហូប​អាហារ របស់​សហរដ្ឋ​គឺ​ត្រូវ​បាន​ទទួល​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ទទួល​ស្គាល់ ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​កម្មវិធី  "U.S. Foods Week" គឺ​មាន​ដូចជា៖

  • ១, ភោជនីយដ្ឋាន Yi Sang Chinese Restaurant Riverside
  • ២, ភោជនីយដ្ឋាន Yi Sang Sothearos
  • ៣, ភោជនីយដ្ឋាន World Dining
  • ៤, ភោជនីយដ្ឋាន KanJi
  • ៥, ភោជនីយដ្ឋាន Sevensea
  • ៦, ភោជនីយដ្ឋាន Uy Kuyteav
  • ៧, ភោជនីយដ្ឋាន Kwest
  • ៨, ភោជនីយដ្ឋាន New York Steakhouse
  • ៩, ភោជនីយដ្ឋាន Ocean Prime Steakhouse
  • ១០, ភោជនីយដ្ឋាន Topaz
  • ១១, ភោជនីយដ្ឋាន Blue Sky
  • ១២, ភោជនីយដ្ឋាន Salt and Pepper
  • ១៣, ភោជនីយដ្ឋាន Terrazza
  • ១៤, ភោជនីយដ្ឋាន Hub Street Cocktails
  • ១៥, ភោជនីយដ្ឋាន Botanico Wine & Beer Garden
  • ១៦, ភោជនីយដ្ឋាន Exchange

ជា​ចុង​ក្រោយ​ការ​សហការ​គ្នា​បាន​ដំណើរ​ការ​យ៉ាង​ល្អ ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង ពី​ដៃ​គូសហការ​ដែល​មាន​ដូចជា៖ វិទ្យាស្ថាន​ម្ហូប អាហារ​កម្ពុជា​ ដែល​បាន​ជួយ​ផ្តល់​នូវ​គំនិត គម្រោង និង​ផ្តល់​កន្លែង​ដើម្បី​បើក​កម្មវិធី​នេះ​ឡើង កន្លែង​សម្រាប់​ធ្វើ​សិក្ខា​សាលា​បណ្ដុះបណ្ដាល ក៏​ដូចជា​កន្លែង​សម្រាប់​ប្រកួត​ចុងភៅ​ឆ្នើម​វ័យ​ក្មេង​ផងដែរ។  

សហព័ន្ធទេសចរណ៍កម្ពុជា ដែល​បាន​រៀបចំ​គម្រោង សហការ​នឹង​ធ្វើ​ការ​ទំនាក់​ទំនង ជាមួយ​បណ្តា​ដៃ​គូ​ភោជនីយដ្ឋាន ក្នុង​ការ​ផ្សព្វផ្សាយ ម៉ឺនុយ​ប្រូម៉ូសិន។

សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សកម្មភាព​នេះ​នឹង​នាំ​មក​នូវ​ភោជនីយដ្ឋាន​បន្ថែម​ទៀត​សម្រាប់​សកម្មភាព​ផ្សព្វផ្សាយ​មុខ​ម្ហូប។

ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ និង​ការិយាល័យ​កិច្ចការ​កសិកម្ម​អាមេរិក​ប្រចាំ​ទី​ក្រុង​ហូជីមិញ ដែល​បាន​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ជាមួយ​គម្រោង​នេះ ដើម្បី​បង្ហាញ​ពី​កម្មវិធី "U.S. Foods Week" នេះ​ទៅ​កាន់​សាធារណជន។ ក្រុម​សេវា​កម្ម​ឧស្សាហកម្ម​អាមេរិក​ រួមមាន៖

  • US Dry Bean Council
  • USA Dry Pea and Lentil Council
  • Raisin Administrative Committee
  • Potatoes USA
  • U.S. Meat Export Federation

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម